ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ននិងមិនគោរពច្បាប់ចរាចរណ៍ ដល់ចំណុចផ្លូវបំបែកជាបួនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែល កំពុងឆ្លងផ្លូវចំពេញទំហឹងបណ្ដាលអោយដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ពីរនាក់និងស្រាលពីរនាក់នៅកន្លែងកើតហេតុ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកជាបួនស្ថិតនៅតាមផ្លូវ លេខ១១០ កែងនិងផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានបុរសម្នាក់ជីះម៉ូតូម៉ាកស៊ូស៊ូគី វេវ ពណ៍ក្រហម គ្មានស្លាកលេខនិងមានឌុបស្ត្រីម្នាក់និងកូនតូចពីរនាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៧ ទិសដៅពីជើងទៅត្បូងហើយបានឆ្លងផ្លូវក៏ត្រូវបុរស់ម្នាក់ទៀតជិះម៉ូតូម៉ាកហុងដា ឌ្រីមC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1K-4971 ជិះក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេច១១០ ទិសដៅពីកើតទៅលិចបានជ្រុលបុកពេញទំហឹងបណ្ដាលអោយដួលបោកទៅនិងថ្នល់រងរបួសអ្នកបើកម៉ូតូទាំងសងខាងធ្ងន់ ចំណែកស្ត្រីនិងកូនតូចពីរនាក់រងរបួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ភាគីដែលបើម៉ូតូហុងដាសេ125បើកលឿនខ្វះការប្រុងប្រយ័ត្ន ហើមិនគោរពច្បាប់ចរាចរណ៍ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបានយ៉ាងដូច្នេះ។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចមូលដ្ឋានបានសហការណ៍ជាមួយកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ព្រែកជ័យ