ម៉ូតូ​2​គ្រឿង​បុក​គ្នា​ពេញទំហឹង​របួសធ្ងន់​ស្រាល​មនុស្ស​4​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ កំពុង​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​បណ្ដាល​អោយ​ដួល​បោក​ទៅ​និង​ថ្នល់​រង​របួសធ្ងន់​ពីរ​នាក់​និង​ស្រាល​ពីរ​នាក់​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មុន្ទីរពេទ្យ​ផង​ដែរ​។​

rsc (1)

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ស្ថិត​នៅ​តាម​ផ្លូវ​ លេខ​១១០​ កែង​និង​ផ្លូវ​លេខ​៦៧​ ស្ថិត​ក្នុង​សង្កាត់​ វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​ម្នាក់​ជីះ​ម៉ូតូ​ម៉ាក​ស៊ូ​ស៊ូ​គី​ វេ​វ​ ព​ណ៍​ក្រហម​ គ្មាន​ស្លាក​លេខ​និង​មាន​ឌុ​ប​ស្ត្រី​ម្នាក់​និង​កូន​តូច​ពីរ​នាក់​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៧​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​បាន​ឆ្លងផ្លូវ​ក៏​ត្រូវ​បុរស់​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រី​ម​C125​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​1K-4971​ ជិះ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេច​១១០​ ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្ដាល​អោយ​ដួល​បោក​ទៅ​និង​ថ្នល់​រង​របួស​អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​ធ្ងន់​ ចំណែក​ស្ត្រី​និង​កូន​តូច​ពីរ​នាក់​រង​របួសស្រាល​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា​ ភាគី​ដែល​បើ​ម៉ូតូ​ហុងដា​សេ​125​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បាន​យ៉ាង​ដូច្នេះ​។​ ក្រោយ​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ចុះ​​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

rsc (3)

rsc (2)

rsc (4)

rsc (5)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print