ខេត្តក្រចេះ៖ ទោះបីជាខេត្តក្រចេះ មិនបានរៀបចំនូវពិធីប្រណាំងទូក ង ដូចតាមបណ្តាលមួយចំនួន យ៉ាងណាក៏ដោយ តែសំរាប់វត្ត ប៉ាឆា ក្រុងក្រចេះ លោកគ្រូព្រះចៅអធិការ ក៏ដូចជាគណៈកម្មាការវត្ត បានរៀបចំនៅពិធី ដាល់អំបុក អកអំបុក សំពះព្រះខែ និងបង្វិលទៀនដើម្បីបួសសួងផ្សងសុំទឹកភ្លៀង ។
ព្រះចៅអធិការវត្តប៉ាឆា ព្រះដេជគុណធឹងចាន់ត្រាបានមានសង់ដេការថាដើម្បីអបអរព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ជារៀងរាល់ឆ្នាំ នៅក្នុងបរិវេណវត្ត (ប៉ាឆា) ដែលមានទីតាំងនៅក្រុងក្រចេះ គឺព្រះចៅអធិការវត្តតែងតែរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវវប្បធម៍ប្រពៃណីខ្មែរ ដែលជាប្រពៃណីដ៏ភូផង់របស់ជាតិ ខណៈដែលប្រពៃណីមួយនេះស្ទើរតែរលត់បាត់ទាំងស្រុងទៅហើយ ។ហើយពិធីដាល់អំបុកអកអំបុកសំពះព្រះខែនិងបង្វិលទៀនដើម្បីបួសសួងផ្សងសុំទឹកភ្លៀងគឺត្រូវរៀបចំឡើងនៅចំថ្ងៃកណ្តាលនៃព្រះរាជពិធីបុណ្យទាំងបីថ្ងៃ គឺនៅថ្ងៃ១៥កើត ខែកត្តិក ។
ជាមួយនិងការចូលរួមអបអរព្រះរាជពិធីបុណ្យជាតិមួយនេះ សំរាប់ខេត្តក្រចេះ គឺមានមនុស្ស ប្រុស,ស្រី ទាំងចាស់ទាំងក្មេង មានចំនួនរាប់រយនាក់ បាននាំគ្នាមកចូលរួមលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ ដែលមានរយៈពេលបីថ្ងៃគឺថ្ងៃទី២៤,២៥និងថ្ងៃទី២៦ខែវិច្ឆិកា។ ដោយឡែកសំរាប់កម្មវិធីនៅយប់២៥ ខែវិច្ឆិកានេះ ត្រូវនឹងថ្ងៃ១៥កើតខែកត្តិកគឺព្រះចៅអធិការវត្ត (ប៉ាឆា) ក៏ដូចជាគណៈកម្មាវត្ត បានរៀបចំឱ្យមាន ការប្រគុំតន្ត្រី ដាល់អំបុក,អកអំបុក,និងបង្វិលទៀនបួងសួងដើម្បីសុំទឹកភ្លៀង។ ក្នុងនោះមានអ្នកខ្លះបានកាន់អំបុក កាន់ផ្លែចេក ផ្លែដូង និងផ្លែឈើដ៏ទៃទៀត ដើម្បីត្រៀមចាំអកអំបុកព្រមៗគ្នា នៅវេលាម៉ោប្រមាណជាង១២យប់រំលងអាធ្រាត ។
ព្រះចៅអធិការវត្ត ប៉ាឆា ព្រះដេជគុណ ធឹង ចាន់ត្រា បានមានសង់ដេការថា ការប្ររព្ឋពិធីបុណ្យជាតិ បុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងពះព្រះខែ គឺគណៈកម្មាការវត្ត ប៉ាឆា បានរៀបចំឡើងជារាល់ឆ្នាំ ដើម្បីរំលឹកនូវប្រពៃណី វប្បធម៍ ដ៏ភូផងរបស់ជាតិខ្មែរ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញនិងបានយល់ នៅទំនៀមទម្លាប់របស់ខ្មែរយើង ខណៈដែលបច្ចុប្បន្ននេះ វប្បធម៍មួយនេះស្ទើរតែរលត់បាត់ទៅហើយ ។
ព្រះចៅអធិការបានមានសងដេកាបន្តថា ជាមួយនិងការប្ររព្ឋពិធីបុណ្យជាតិនេះ គឺគណៈកម្មាកា បានរៀបចំនូវការប្រគុំតន្ត្រី ពីធីដាល់អំបុក អកអំបុក សំពះព្រះខែ និងបង្វិលទៀនបួងសួងសុំទឹកភ្លៀង ដែលមានបេក្ខជននិងបេក្ខនារី ចំនួន១០ ជាអ្នកចូលរួមដាល់អំបុក អកអំបុក ដើម្បីឱ្យបងប្អូនបានស្វែងយល់ ពីប្រពៃណីនិងទំលៀមទម្លាប់របស់ខ្មែរដែលមានតាំងបុរម្យបុរាណរៀងមក ។
បុរសម្នាក់អាយុជាង៣០ឆ្នាំ ឈ្មោះ ឡេង ប៊ុនថា មកពីខេត្តរតនៈគិរី លោកបានឱ្យដឹងថា នៅថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបលោកបានមកលេងបងប្អូននៅខេត្តក្រចេះ ហើយនៅពេលយប់លោកបានមកមើល ការប្រគុំតន្ត្រី និងការរៀបចំទទួលនូវព្រះរាជពិធីបុណ្យជាតិ គឺបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្ត ប៉ាឆា នេះ ។ លោកថា កន្លងទៅលោកកម្របានឃើញនូវការរៀបចំពិធីបុណ្យទំនៀមទម្លាប់ ដូចជាការដាល់អំបុក អកអំបុក និងបង្វឹលទៀនបួងសួងសុំទឹកភ្លៀងនេះណាស់ ហើយនេះជាលើកទីមួយហើយសំរាប់រូបគាត់ ៕
ដោយ៖ កោះទ្រុង