ឆេះ​រោង​កាហ្វេ​ ស្ត្រី​វៀតណាម​ជួល​ បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ក្រុង​កំពង់ចាម​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ រោង​កាហ្វេ​មួយ​កន្លែង​យីហោ​ សុខ​ ស្រី​មុំ​ (​ឈ្មោះ​ខ្មែរ​)​ដែល​មាន​ម្ចាស់​ជា​ស្ត្រី​ វៀត​ ណា​ម​ ជួល​លក់ដូរ​ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៧,២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ២០១៥​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ថ្ម​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ។​

rds-4

​សម្មត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ មូលហេតុ​នៃ​ការ​ឆេះ​នេះ​មិន​ទាន់​ដឹង​នោះ​ទេ​ សម្មត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ប៉ុន្តែ​តាម​អ្នក​ឃើញ​ហេតុការណ៍​ មុន​ដំបូង​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​តិចៗ​ចេញពី​កន្លែង​ឆុង​កាហ្វេ​ ខណៈ​ដែល​មាន​មនុស្ស​៥-៦​នាក់​នៅ​ក្នុង​ហាង​កាហ្វេ​នោះ​ តែ​មិន​បាន​នាំ​គ្នា​ជួយ​ពន្លត់​ទេ​ បែរជា​រត់​ចេញ​មក​ក្រៅ​វិញ​ ធ្វើ​ឱ្យ​អណ្តាតភ្លើង​នោះ​កាន់តែ​ឆាបឆេះ​ខ្លាំងៗ​ទៅ​ តែ​ម្តង​ ជាមួយ​គ្នា​នេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ ក៏​ចុះ​មក​បាញ់​ពន្លត់​ចំនួន​២​គ្រឿង​ផង​ដែរ​ ហើយ​ក្នុង​ហេតុ​ការ​នេះ​ដែរ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​ ។​

​សម្មត្ថកិច្ច​ក៏​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​រោង​កាហ្វេរ​មានឈ្មោះ​ ម៉ា​យ​ ស្រី​មុំ​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ វៀតណាម​ ?​ស្នាក់​នៅ​ក្នុង​រោង​កាហ្វេរ​ជួល​ កន្លែង​កើតហេតុ​ ហើយ​ក្រោយ​កើតហេតុ​ រត់គេច​ខ្លួន​បាត់​។​

​ចំពោះ​សំភារៈ​ដែល​បាត់បង់​មាន​ ទូរទស្សន៍​ ២១​ អ៊ិ​ញ​ចំនួន​២​ គ្រឿង​ តុ​លក់​កាហ្វេ​ ចំនួន​៨​តុ​ និង​សំភារៈ​លក់​កាហ្វេ​មួយ​ចំនួន​ទៀត​ ៕​

rds (3)

rds (2)

rds (1)

rds

...

ដោយ៖ វ​ណ្ណះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print