នគរបាលតាមម៉ូតូប្រព័ន្ធGPSដកហូតបានម៉ូតូចំនួន៥គ្រឿងព្រមទាំងស្លាកលេខ និងកាតគ្រីសង្ស័យជាករណីចោរកម្ម

ចែករំលែក៖

 ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ដោយមានការបញ្ជារផ្ទាល់ពីលោកវីរះសេនីយ៍ឯក​ យឹម ​បសារ៉ាន់អធិការនគបាលខណ្ឌអោយចុះតាមដានម៉ូតូដាក់ប្រព័ន្ធGPSដែល
យកមកទុកក្នុងបន្ទប់ជួលនិងដកហូតបានម៉ូតូចំនួន៥គ្រឿង។
ការចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតក្នុងភុូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា​ នៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោករម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ​ ភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹកដីសង្កាត់ចោមចៅទី១ទើបកម្លាំងប៉ុស្តិ៍ទាំងពីរបានសហការគ្នាចុះទៅតាមប្រពន្ធGPSដែលម៉ូតូជនរងគ្រោះបានភ្ជាប់នៅនិងម៉ូតូរហូតដល់ការចុះតាមប្រពន្ធGPSខាងលើក៍ចុះទៅដល់បន្ទប់ជួលខាងលើទើបធ្វើរកាឆែកឆេក៍ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែម្តង ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀតសុទ្ធតែខូចគ្រាប់សោរករទាំងអស់ ហើយថែមទាំងដកហូតបានឧបករណ៍ ដាប់លេខលេខតួម៉ាស៊ីន ដុំសោរសម្រាប់ដូរ ស្លាកលេខដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថាជាសង្សាររបស់ជនសង្ស័យ ដែលរស់នៅក្នុងបន្ទប់ជួលនោះក្រោយមកទើបកម្លាំងប៉ុស្តិ៍ទាំង២ដោយមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ការឆែកនៅក្នុងបន្ទប់ជួលមួយទៀតដែលនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខនិងកាតគ្រីដែលបន្សល់ទុកក្នុងបន្ទប់ផងដែរ ក្នុងការសហការខាងលើដកហូតបានម៉ូតូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំងសម្ភារះដែលសម្រាប់ផ្លាស់ផ្តូរ និងប្រដាប់ដាប់លេខមួយចំនួនទៀត។   បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារះត្រូវ
បានបញ្ជូនទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print