ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះ រទេះបានសហការជាមួយកម្លាំងនគរបា លប៉ុស្តិ៍ចោមចៅ១ដោយមានការបញ្ជា រផ្ទាល់ពីលោកវីរះសេនីយ៍ឯក យឹម បសារ៉ាន់អធិការនគបាលខណ្ឌអោ យចុះតាមដានម៉ូតូដាក់ប្រព័ន្ធGPSដែល
យកមកទុកក្នុងបន្ទប់ជួលនិ ងដកហូតបានម៉ូតូចំនួន៥គ្រឿង។
ការចុះប្រតិបត្តិការខាងលើធ្វើឡើ ងនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតក្នុងភុូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោ ករម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹ កដីសង្កាត់ចោមចៅទី១ទើបកម្លាំងប៉ុ ស្តិ៍ទាំងពីរបានសហការគ្នាចុះទៅ តាមប្រពន្ធGPSដែលម៉ូតូជនរងគ្រោះ បានភ្ជាប់នៅនិងម៉ូតូរហូតដល់កា រចុះតាមប្រពន្ធGPSខាងលើក៍ចុះទៅ ដល់បន្ទប់ជួលខាងលើទើបធ្វើរកាឆែ កឆេក៍ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែ ម្តង ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀ តសុទ្ធតែខូចគ្រាប់សោរករទាំងអស់ ហើយថែមទាំងដកហូតបានឧបករណ៍ ដាប់លេខលេខតួម៉ាស៊ីន ដុំសោរសម្រាប់ដូរ ស្លាកលេខដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថាជាសង្សាររបស់ ជនសង្ស័យ ដែលរស់នៅក្នុងបន្ទប់ជួលនោះក្រោ យមកទើបកម្លាំងប៉ុស្តិ៍ទាំង២ដោ យមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ ការឆែកនៅក្នុងបន្ទប់ជួលមួយទៀតដែ លនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូ តូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខនិងកាតគ្រីដែ លបន្សល់ទុកក្នុងបន្ទប់ផងដែរ ក្នុងការសហការខាងលើដកហូតបានម៉ូ តូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំងសម្ភារះដែលសម្រាប់ផ្លាស់ ផ្តូរ និងប្រដាប់ដាប់លេខមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារះត្រូវ
បានបញ្ជូ នទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕