បើកបរហួសល្បឿនកំណត់ជាដើមចមនៃការបង្កគ្រោះថ្នាក់ចរាចរនៅផ្សារគគីរ

ចែករំលែក៖

ភ្នំពេញ​ ៖​ សព្វថ្ងៃនេះបញ្ហាគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សដែលជាយានយន្តគ្រប់ប្រភេទនិងជាកត្តាទី១ក្នុងចំណោមកត្តទាំង៣ រួមមានកត្តយានយន្ត និងកត្តាផ្លូវថ្នល់ នេះបើយោងតាមការបញ្ជាក់របស់លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរ ។

ជាក់ស្តែងនៅវេលាម៉ោង០០,៣០នាទីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង១ករណីនៅចំនុចផ្សារគគីរតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខអធិការដ្ឋាននគរបាលស្រុក ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយអ្នកបើកបររថយន្តម៉ាកហាយឡិនឌ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5089
អ្នកបើកបរឈ្មោះ តាត់ ភា ភេទប្រុស អាយុ ២៥ ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិ អង្គ ឃុំ អង្គរសរ ស្រុក មេសាង ខេត្តព្រៃវែង បានធ្វើដំណើរភ្នំពេញ ទៅអ្នកលឿង ដោយបើកបរហួសល្បឿនកំណត់ ។ ពេលមកដល់ចំនុចកើតហេតុស្ថានភាពផ្លូវរាងកោងធ្វើអោយអ្នកបើកបរបាត់ម្ចាស់ការក៍រេចង្កូតទៅឆ្វេងដៃបុករះតែម្តងបណ្តាកអោយបាក់បង្គោលភ្លើងអស់២ដើម បាក់បង្គោលរោងដែម្ចាស់ធ្វើគ្របលើចិញ្ចើមផ្លូវជាតិអស់៣បង្គោល ដោយឡែករថយន្តរងការខូចខាតផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាព ចំណែកអ្នកបើកបរនិងអ្នកដំណើរពុំមានគ្រោះថ្នាក់នោះឡើយ ។

លោកហង្ស ផាន់ណារ៉ា អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន មកដល់ចំនុចគ្រោះថ្នាក់ស្ថានភាពផ្លូវរាងកោងធ្វើអោយអ្នកបើកបររថយន្តមិនអាចគ្របគ្រងស្ថានការបាន ក៍រេចង្កូតទៅបុកបង្គោលភ្លើង និងបុកចូលរោងរបស់ប្រជាពលរដ្ឋ នៅខាងឆ្វេងដៃ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានឃាត់ខ្លួននោះទេព្រោះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ប៉ុន្តែភាគគីខាងរថយន្តបានធ្វើការសម្របសម្រួលចេញសំណងដល់ការខូចខាតសម្ភារៈផ្សេងៗ ។

លោកអធិការរងបានបន្តថា មួយរយៈនេះបញ្ហាគ្រោះថ្នាក់ចរាចរមានការថយចុះច្រើន ប៉ុន្តែកន្លងមកគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ចំណែកកត្តាទី២គឺកត្តាផ្លូវថ្នល់ និងកត្តាទី៣គឺកត្តាយានយន្ត ។ កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ បើកបរមានជាតិស្រវឹង ។
កត្តាផ្លូវមិនមែនសំដៅទៅលើផ្លូវខូចខាត ផ្លូវចង្អៀត ឬផ្លូវកាច់កោងនោះទេ គឺសំដៅទៅលើផ្លូវល្អ ស្អាតហើយ តែផ្លូវមានតែមួយដូច្នេះអ្នកបើកបរត្រូវតែធ្វើដំណើរលើផ្លូវតែមួយរួមគ្នាទើបមានការប៉ះទង្គិចកើតឡើងជៀសមិនផុតនោះឡើយ ។ មួយផ្នែកទៀតផ្លូវល្អ ស្អាត មានគន្លងសម្រាប់យានយន្តធ្វើចរាចរ តែអ្នកបើកបរអត់គោរពគន្លងផ្លូវធ្វើចរាចរទាល់តែសោះ ចំនុចនេះគឺជាដើមហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរ ។
ដោយឡែកគ្រោះថ្នាក់ចរាចរបង្កឡើងដោយកត្តាយានយន្តស្ទើតែគ្មានឡើយ មានតិចបំផុត ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print