ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីទាស់ពាក្យសម្ តីជាមួយនារីជាគូរដណ្ដឹង ហើយបានសម្រេចចិត្តលោតពីផ្ទះកំ ពស់៥ជាន់ដើម្បីបញ្ចប់ជីវិតតែសំ ណាងណាងល្អមិនស្លាប់បង្កការភ្ញា ក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើ តហេតុភ្លាមៗ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៨៧ នៅទល់មុខសណ្ឋាគារអាសុីតាមបណ្ដោ យផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យខណ្ ឌ៧មករា រាជធានីភ្នំពេញ ។
យុវជនរងគ្រោះចិត្តធំខាងលើមានឈ្ មោះ ឡុង ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបអ្នកអនាម័យនៅសណ្ឋាគារ ស្នាក់នៅក្បែកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តតាកែវ។
តាមសម្តីប្រជាពលរដ្ឋម្នាក់ដែ លរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញយុវជនរងគ្រោះកំពុងអង្គុយផឹ កសុីជាមួយគូរដណ្ដឹង និងមិត្តភក្តិប្រុសស្រី២-៣នាក់ ទៀត លុះផឹកសុីមួយសន្ទុះក្រោយមកគេឃើ ញជនរងគ្រោះអង្គុយយំដោយសង្ស័យឈ្ លោះប្រកែកគ្នាជាមួយគូរដណ្ដឹង ហើយជនរងគ្រោះបានប្រាប់ទៅគូរដណ្ ដឹងរបស់ខ្លួននិងមិត្តភក្តិ ថា(សុំទៅបត់ជើងតូចបន្តិច) លុះទៅមិនឃើញត្រឡប់មកវិញ ក៏គូរដណ្ដឹងនិងមិត្តភក្តិចេញក្ រៅមកមើល ស្រាប់តែឃើញជនរងគ្រោះលោតពីលើផ្ ទះបាត់ទៅហើយតែសំណាងណាស់ជនរងគ្រោះ មិនបានបាត់បង់ជីវិត គ្រាន់តែបាក់ជើងខាងឆ្វេងនិងរយៈ កបន្ទិច ខណះ ពេលដែលលោតពីលើមកក្រោមចំដើមត្របែ កព្រៃមួយដើមនៅខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបាន រថយន្តសង្គ្រោះមន្ទីពេទ្យកាលម៉ែ ត្រដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំគូរដណ្ ដឹងជនរងគ្រោះ ព្រមទាំងមិត្ត ភក្តិ ដែលអង្គុយរួមគ្នា ដឹកយកទៅប៉ុស្តិ៍នគរបាលមនោរម្យដើ ម្បីសួរនាំរឿងហេតុ ៕សុខាសែនជ័យ