មិនដឹងមានបញ្ហាអ្វី នារីម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុន្នីវង្សបាត់ខ្លួនឈឹង 

ចែករំលែក៖

      ភ្នំពេញ ៖ នារីម្នាក់បានជិះម៉ូតូមកឈប់កណ្ដាលស្ពានព្រះមុន្នីវង្ស ហើយលោតទឹកសម្លាប់បាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូរឲ្យសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកក្នុងប៉ុស្ដិ៍ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែតុលា  ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុន្នីវង្ស ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ។
នារី​ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហុង  អាយុជាង៣០ឆ្នាំ ។
    តាមប្រភពពីព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺ គេឃើញមាននារីរងគ្រោះបានយកម៉ូតូម៉ាក​ Click ពណ៍លឿង​ ពាក់ស្លាកលេខភ្នំពេញ​ 1AG-9286 បានមកលោតទឹកនៅលើស្ពានច្បារអំពៅបាត់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូរផងដែរ ។
​​      ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋច្បារអំពៅ១ ដើម្បីធ្វើការ​ស្រាវជ្រាវ​រកសាច់ញាតិប្រគល់សំភារះឲ្យវិញ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print