ភ្នំពេញ ៖ នារីម្នាក់បានជិះម៉ូតូមកឈប់កណ្ ដាលស្ពានព្រះមុន្នីវង្ស ហើយលោតទឹកសម្លាប់បាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូរឲ្យសមត្ថកិច្ ចមូលដ្ឋាន យកទៅរក្សាទុកក្នុងប៉ុស្ដិ៍ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុន្នី វង្ស ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នារីដែលលោតទឹកសម្លាប់ខ្លួន នេះ ត្រូវបានគេស្គាល់ឈ្មោះ ហុង អាយុជាង៣០ឆ្នាំ ។
តាមប្រភពពីព័ត៌មានពីសមត្ថកិច្ ចប៉ុស្តិ៍ច្បារអំពៅ១បានប្រាប់ឲ្ យដឹងថា មុនពេលកើតហេតុគឺ គេឃើញមាននារីរងគ្រោះបានយកម៉ូតូ ម៉ាក Click ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 1AG-9286 បានមកលោតទឹកនៅលើស្ពានច្បារអំពៅ បាត់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូរផងដែរ ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួ លបានដំណឹងនេះភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្ បីធ្វើការត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ ឋច្បារអំពៅ១ ដើម្បីធ្វើការស្រាវជ្រាវរកសា ច់ញាតិប្រគល់សំភារះឲ្យវិញ៕ដោយ ៖ ភារ៉ា ដង្កោ