ប្រជាពលរដ្ឋ​ ៖​ ក្រុមហ៊ុន​ ហុង​ ពី​វ​ (​ពិភព​ថ្មី​)​ កុំ​អភិវឌ្ឍន៍​មួយ​កន្លែង​ទៅ​ បំផ្លាញ​មួយ​កន្លែង​

ចែករំលែក៖

​ភ្នំពេញ​៖​ “​បញ្ឈប់​ជីករណ្ដៅ​ដី​ជា​ បន្ទាន់​…​ ក្រុមហ៊ុន​គួរ​ត្រូវការ​គោរព​កិច្ច​ សន្យា​…​កុំ​អភិវឌ្ឍន៍​មួយ​កន្លែង​ទៅ​បំផ្លាញ​ មួយ​កន្លែង​”​ ។​ នេះ​ជា​ការ​លើក​ឡើង​ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​សង្កាត់​ សាក់​ សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ នាំ​គ្នា​លើក​បដារ​ និង​ដុត​កង់​ឡាន​ប្រឆាំង​ តវ៉ា​ទៅ​នឹង​សកម្មភាព​ដឹក​ដី​ ជីករណ្ដៅ​ដី​ បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ ហុង​ ពី​វ​ (​បុរី​ ពិភព​ថ្មី​)​ ។​

IMG_4534

​យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​តវ៉ា​ ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​តវ៉ា​ នៅ​ផ្លូវ​ចូល​រណ្ដៅ​ដី​ក្រុមហ៊ុន​ ហុង​ ពី​វ​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​ និង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​នេះ​ជា​ បន្ទាន់​ ។​ ពួក​គាត់​អះអាង​ថា​ ក្រុមហ៊ុន​ ហុង​ ពី​វ​ (​បុរី​ពិភព​ថ្មី​)​ មិន​បាន​គោរព​ ទៅ​តាម​កិច្ចសន្យា​ ដូច្នេះ​មិន​អនុញ្ញាត​ ឱ្យ​ជីករណ្ដៅ​ដី​ ដឹក​ជញ្ជូន​ដែល​កំពុង​ប៉ះ​ ពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​ គាត់​យ៉ាងធ្ងន់ធ្ងរ​ លើ​បញ្ហា​សុខភាព​ នេះ​ ជាដើម​ ។​

​គេ​ពុំ​ទាន់​ដឹង​ថា​ អាជ្ញាធរ​ និង​ជំនាញ​ ពាក់ព័ន្ធ​និង​មាន​វិធានការ​ដោះស្រាយ​ តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ឬ​ មួយ​យ៉ាងណា​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​អ្នកស្រី​ ទិ​ត្យ​ សំ​អុ​ន​ ចៅសង្កាត់​សាក់​សំពៅ​*​មិន​អាច​ ទាក់ទង​បាន​ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​បិទ​ ដោយឡែក​លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិ​ បាក​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ក៏​មិន​ អាច​ទាក់ទង​បាន​ដែរ​ ដោយ​ទូរស័ព្ទ​ចូល​ គ្មាន​អ្នក​ទទួល​ ។​

​គួរ​រំលឹក​ថា​ កន្លង​ទៅ​ក្រុមហ៊ុន​បុរី​ ពិភព​ថ្មី​នេះ​ធ្លាប់​បាន​ចាក់​ដី​រំលោភ​យក​ ដី​ប្រឡាយ​សាធារណៈ​ ហើយ​ប្រជា​ពល​ រដ្ឋ​ធ្លាប់​តវ៉ា​ ប៉ុន្ដែ​ដោយ​ឥទ្ធិពល​អំណាច​ និង​ទឹកប្រាក់​ក្រុមហ៊ុន​មួយ​នេះ​បាន​ដំណើរ​ ការ​ដោយ​ជោគជ័យ​ ។​

​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ទិ​ដ្ឋ​ ភាព​របស់​អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​ លើ​បដារ​ និង​ដុត​កង់​ឡាន​នៅ​ចំ​ពីមុខ​ផ្លូវ​ ចូល​រណ្ដៅ​ដី​ក្រុមហ៊ុន​ ហុង​ ពី​វ​ (​បុរី​ ពិភព​ថ្មី​)​ គេ​សង្កេត​ឃើញ​ថា​ សមត្ថកិច្ច​ និង​អាជ្ញាធរ​រួម​ទាំង​ជំនាញ​ផង​ដែរ​ ហាក់​ រា​រ៉ែ​ក​ចិត្ដ​ក្នុង​ការ​រក​ដំណោះស្រាយ​រហូត​ ដល់​ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា​ គួរ​ បញ្ឈប់​ប្រើប្រាស់​ទ្រឹស្ដី​ “​ឱ្យ​តែ​មាន​លុយ​ គឺ​មាន​អំណាច​ គឺ​ឈ្នះ​”​ ពិតជា​មិន​ត្រូវ​ និង​គោលនយោបាយ​ក្នុង​ប្រទេស​តែ​គ្រប់​ គ្រង​ដោយ​ច្បាប់​ប្រកបដោយ​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​ ពិសេស​ពួក​គាត់​មាន​ជំនឿ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ចាត់​វិធាន​ ការណ៍​ក្នុង​រឿង​នេះ​ ដោយ​មិន​អនុញ្ញាត​ ឱ្យ​អ្នក​វិនិយោគ​ខ្លះ​ អភិវឌ្ឍន៍​មួយ​កន្លែង​ ទៅ​បំផ្លាញ​មួយ​កន្លែង​ទៀត​ទេ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ពី​តំណាង​ក្រុមហ៊ុន​ ហុង​ ពី​វ​ (​បុរី​ពិភព​ថ្មី​)​នា​រសៀល​ថ្ងៃ​ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ ទូរស័ព្ទ​ ៕​

IMG_4531

IMG_4533

...

ដោយ៖ សុខ​ ខេ​ម​រា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print