បុរសម្នាក់អង្គុយផឹកសុីជាមួយមិត្តភ័ក្រ្តមិនដឹងជាមានមូលហេតុអ្វីបានរត់ឡើងផ្ទះជាន់ទី៥លោតសម្លាប់ខ្លួន…សំណាងល្អទើលើមែកឈើ ???

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​អង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិ បែរជាទាស់សម្ដីជាមួយគូដណ្តឹង ក៏ស្ទុះរត់ឡើងទៅលើផ្ទះជាន់ទី៥ រួចលោតប៉ងសម្លាប់ខ្លួន សំណាងបានទាក់នឹង​មែកឈើ

បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ច​ ហៅរថយន្តសាមុយ ដឹកយកទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ​។

ហេតុការណ៍នេះភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង​៩យប់ ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចជិត​សណ្ឋាគារ​ស ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ​ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

សមត្តកិច្ចបានឲ្យដឹងថាជនរងគ្រោះបានលោតពីលើផ្ទះជាន់ទី៥រងបួសធ្ងន់មានឈ្មោះ ឡុង ម៉ៃ  អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតតាកែវ។ ចំណែកស្ត្រីជាគូដណ្តឹងមិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលផឹកស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ រូបគេននិងជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិដ៏ទៃទៀត ខណ:ដែលជនរងគ្រោះផឹកបណ្ដើរ ចុចទូរសព្ទបណ្ដើរ លុះពេលកើតហេតុ ស្រាប់តែជនរងគ្រោះរត់ឡើងទៅលើដំបូលផ្ទះ(មិនដឹងថាមានបញ្ហាអ្វីនោះទេ) ហើយណាមួយពួកគេនឹកស្មានមិនដល់ដែរ ថាជនរងគ្រោះបែរជាធ្វើអត្តឃាតខ្លួនដូច្នេះសោះ លុះពេលជនរងគ្រោះលោតពីលើផ្ទះ​ ដែលខាងក្រោមមានដើមឈើមួយដើម ពេលធ្លាក់មកទាក់​មែកឈើហើយទើបធ្លាក់ដល់ក្រោម បណ្តាលឲ្យរបួសបាក់ជើងខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ចោមរោម​ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ​ផងដែរ។

ក្រោយមក គេឃើញមានសាច់ញាតិក្រុមគ្រួសារ​របស់ជនរងគ្រោះ មកដល់ចំណុចកើតហេតុ​ ស្រែកយំទ្រហោ​យ៉ាងខ្លាំង ហើយមាននារី២នាក់ ក្នុងនោះម្នាក់ជាគូដណ្តឹងរបស់ជនរងគ្រោះ មកអង្គុយយំឱបគ្នា ក្រោយមករថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតបានមកដល់ រួចពិនិត្យស្ថានភាពរបួស និងបំពាក់ឧបករណ៍សង្គ្រោះបឋមសិន រួចដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំបុរសម្នាក់ ដែលផឹកស៊ីជាមួយជនរងគ្រោះ​ និងនារីទាំង២នាក់​នោះ មកប៉ុស្តិ៍នគរបាលមនោរម្យ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីបុរសម្នាក់លោតសម្លាប់ខ្លួននេះ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print