ស្ស៊ីបានប្រើប្រាស់យន្តហោះយោធាធំបំផុតលើពិភបលោក ប្រភេទ Antonov An -124 Ruslanដើម្បីដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារS-300 ទៅកាន់ប្រទេសស៊ីរី។
យន្តហោះAntonov An-124 Ruslan, ត្រូវបានគេហៅថា Condor គឺជាប្រភេទយន្តហោះដឹកជញ្ជូន ធំបំផុតលើពិភពលោកនឹងជាយន្តហោះធំទីពីរ របស់រុស្ស៊ីបន្ទាប់ពីយន្តហោះ Antonov An-225 Mriya ។យន្តហោះ Mriya ផលិតដោយប្រទេសរុស្ស៊ីគឺ ជាយន្តហោះធំ និងធ្ងន់បំផុត រហូតដល់ទៅ៣១៤តោន ។ចំណែកយន្តហ៉ Antonov An-124 Ruslanទម្ងន់១៩២តោន និងប្រវែងស្លាប់ ៧៣,៣ម៉ែត្រ។
រុស្ស៊ីចាប់ផ្តើមផ្តល់ មីស៊ីលការពារ ឲ្យទៅប្រទេសស៊ីរី ចាប់ពីថ្ងៃទី២៨ ខែកញ្ញា បើទោះបីមានការប្រឆាំងពីភាគីអីស្រាអែលក្តី ។យន្តហោះដឹកជញ្ជូនធុនធ្ងន់ ត្រូវបានគេប្រទេសឃើញដឹកមីស៊ីលទៅកាន់ស៊ីរី កាលពីចុងខែកញ្ញាដើម្បី ធានាសុវត្ថភាពដល់ទាហានរុស្ស៊ី ក៏ដូចជាស៊ីរី។
ស្ថានភាពនៅក្នុងប្រទេសស៊ីរីនាពេលនេះ គឺតានតឹងយ៉ាងខ្លាំង ក្រោយពេលមានវត្តមានអាវុធទំនើបៗ ជាច្រើន នៅលើពិភពលោក បានចូលដល់ទីនោះ ។ បច្ចុប្បន្នអាចនិយាយបាន ថា មិនមែនជាសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ឬក៏សង្គ្រាមស៊ីវិលរវាងរដ្ឋាភិបាលស៊ីរីនិងក្រុមឧទ្ទាមទៀត ឡើយ គឺជាសង្គ្រាមវាយប្រហារគ្នា របស់ ប្រទេសផ្សេងទៀត នៅលើទឹកដីស៊ីរី ក្នុងនោះមាន រុស្ស៊ី អីរ៉ង អាមេរិកនិងអីស្រាអែល។
កាលពីថ្ងៃទី១ដើម ខែតុលា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្ម នៅក្នុងទីក្រុងអាវ៉ាស (Ahvaz) កាលពីខែកញ្ញា។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ នៅក្នុងវាយប្រហារដោយគ្រាប់មីស៊ីលនៅតំបន់ អាល់ប៊ូ កាម៉ាល់ (Albu Kamal) ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថា មីស៊ីល០៦គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចទឹកដីអ៊ីរ៉ង់ តម្រង់ទៅកាន់គោលដៅក្នុងប្រទេសស៊ីរី។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា នៅលើគ្រាប់មីស៊ីលមួយក្នុងចំណោមមីស៊ីលទាំងនេះ កងកម្លាំងអ៊ីរ៉ង់បានសរសេរពាក្យស្លោកមួយឃ្លា ផ្ញើទៅកាន់សហរដ្ឋអាមេរិកដែលមានន័យយ៉ាងដូច្នេះថា «ស្លាប់ទៅសហរដ្ឋអាមេរិក ស្លាប់ទៅគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត និងស្លាប់ទៅអ៊ីស្រាអែល»។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅមនុស្ស ២៥នាក់ ដែលក្នុងនោះ ១២នាក់ ជាសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ លើក្បួនព្យុហយាត្រាយោធាមួយក្នុងទីក្រុង Ahvaz ដើម្បីរំលឹកដល់ខួបនៃការចាប់ផ្ដើមសង្រ្គាម អារ៉ាក់-អ៊ីរ៉ង់(១៩៨០-១៩៨៨)។
ភ្លាមៗនោះដែរ ក្រុម ISIS និងក្រុមចលនាតស៊ូឈ្មោះថា The Ahvaz National Resistance បានចេញមុខទទួលខុសត្រូវ ខណៈអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលនឹងត្រូវទទួលការសងសឹកយ៉ាងសាកសមពីអ៊ីរ៉ង់៕ ម៉ែវ សាធី