គណះរដ្ឋមន្ត្រីជប៉ុនបានដាក់លិខិតលាលែងចេញពីដំណែងជាបន្តបន្ទាប់ដើម្បីបើកផ្លូវ ដល់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ បង្កើតរដ្ឋាភីបាលថ្មី នៅរសៀលថ្ងៃទី២ខែតុលានេះ។
នៅព្រឹកថ្ងៃទី២ខែតុលា នេះសមាជិកគណរដ្ឋមន្ត្រីជប៉ុន បានដាកលិខិតលាលែងចេញពីដំណែងឡើងទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ ។ នៅរសៀលថ្ងៃទី២នេះដែរ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក អាបេ ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី នឹងប្រកាសនៅបញ្ជីឈ្មោះគណះរដ្ឋមន្ត្រីថ្មី។ ក្នុងថ្ងៃនេះដែរគណះរដ្ឋមន្ត្រីថ្មីនឹងចូលទៅគាល់ព្រះចៅអធិរាជ្យជប៉ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ នឹងរក្សា តំណែងមន្ត្រីសំខាន់ៗ៧រូប ហើយតែងតែមន្ត្រីថ្មី១២រូប ក្នុងជួររដ្ឋាភិបាលថ្មីនេះ។
នៅយប់ថ្ងៃទី២ខែតុលានេះ នាយករដ្ឋមន្ត្រីអាបេ នឹងធ្វើសន្និសីទកាសែត ដើម្បីបកស្រាយពីការសម្រេចជ្រើសរើស មន្ត្រីថ្មីមួយចំនួន ឲ្យចូលកាន់តំណែងសំខាន់ៗ៕
ដោយ៖ មែវ សាធី