គណះរដ្ឋមន្ត្រីជប៉ុនដាក់លិខិតលាលែងពីដំណែងជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី​២ខែតុលានេះ

ចែករំលែក៖

គណះរដ្ឋមន្ត្រីជប៉ុន​បានដាក់លិខិតលាលែងចេញពីដំណែងជាបន្តបន្ទាប់ដើម្បីបើកផ្លូវ ដល់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ​ បង្កើតរដ្ឋាភីបាលថ្មី នៅរសៀលថ្ងៃទី​២ខែតុលានេះ។

នៅព្រឹកថ្ងៃទី​២ខែតុលា នេះសមាជិកគណរដ្ឋមន្ត្រីជប៉ុន បានដាកលិខិតលាលែងចេញពីដំណែងឡើងទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ ។ នៅរសៀលថ្ងៃទី​២នេះដែរ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក អាបេ ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី  នឹងប្រកាសនៅបញ្ជីឈ្មោះគណះរដ្ឋមន្ត្រីថ្មី។ ក្នុងថ្ងៃនេះដែរគណះរដ្ឋមន្ត្រីថ្មីនឹងចូលទៅគាល់ព្រះចៅអធិរាជ្យជប៉ុន។

ប្រភពព័ត៌​មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ នឹងរក្សា តំណែងមន្ត្រីសំខាន់ៗ​៧រូប​ ហើយតែងតែមន្ត្រីថ្មី​១២រូប ក្នុងជួររដ្ឋាភិបាលថ្មីនេះ។

នៅយប់ថ្ងៃទី​២ខែតុលានេះ នាយករដ្ឋមន្ត្រីអាបេ នឹងធ្វើសន្និសីទកាសែត ដើម្បីបកស្រាយពីការសម្រេចជ្រើសរើស មន្ត្រីថ្មីមួយចំនួន ឲ្យចូលកាន់តំណែងសំខាន់ៗ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print