សត្វ​គោមួយ​ក្បាល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់ពន្លះសាច់ទាំងរស់ អស់ជិត៣គីឡូក្រាមធ្វើឲ្យផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ មាន​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​បណ្ដាញ​អ្នកលេង​ហ្វេ​ក​ប៊ុ​ក​ដែល​បានឃើញ​សត្វ​គោមួយ​ក្បាល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​យក​សាច់​គូទ​ទាំងរស់ អស់ចំនួន​៣​គី​ឡា​ក្រាម​ កាលពី​យប់​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​តា​ប៉​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​ ទីតាំង​សត្តឃាតដ្ឋាន​មួយ​កន្លែង​តាម​ពិតជា​រឿង​មិន​ពិត ​។​

7972

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​ ពិតជា​មានរឿង​នេះ​មែន​ ដោយ​ម្ចាស់​ទីតាំង​សត្តឃាត​មានឈ្មោះ​ គង់​ ដែល​ជា​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​បញ្ជាការ​សឹក​រង​ខេត្តស្វាយរៀង​ ។​

​ប្រភព​បន្ត​ថា​ ចំពោះ​សត្វ​គោ​នេះ​ គឺ​ម្ចាស់​សត្តឃាត​បាន​ដឹក​មក​យូរថ្ងៃ​មក​ហើយ​ ដោយ​គោមួយ​ក្បាល​នេះ​ម្ចាស់​ទុក​កាប់​សាច់​លក់​ដូច​គោ​ដទៃ​ឯទៀត​ដែរ​ ហើយ​នៅ​យប់​ មុន​ពេល​កើតហេតុ​ ម្ចាស់​សត្តឃាត​ឈ្មោះ​ គង់​ មានកម្ម​វិធី​ផឹកស៊ី​ លុះ​ព្រឹក​ឡើង​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ថា​ មាន​ជន​មិន​ស្គាល់​មុខ​ លួច​កាប់​សាច់​គោ​តែ​ម្ដង​ ប៉ុន្តែ​ម្ចាស់​សត្វ​គោ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ​ ។​

​រីឯ​សត្វ​គោ​រង​របួស​នោះ​ត្រូវ​បាន​ម្ចាស់​យក​ទៅ​កាន់​ស​ត្ថ​ឃាត​កាប់​យក​សាច់​លក់​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​ដែរ​ ។​

​ពាក់​ព​ន្ធ័​នឹង​ករណី​នេះ​ នគរវត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ឡ​សត្តឃាត​ឈ្មោះ​ គង់​ នេះ​បាន​ទេ​ នា​រសៀល​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

7972_3

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print