ប្រទេសម្ចាស់ហត្ថលេខី ដែលនៅ សេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បាននិយាយថា ពួកគេនឹងបង្កើតឲ្យមាន ប្រព័ន្ធទូទាត់ការចំណាយ ដើម្បីអនុញ្ញាត ឲ្យក្រុមហ៊ុនប្រេង និងមុខជំនួញប្រេង បន្តធ្វើពាណិជ្ជកម្ម ដោយមិនចាំបាច់មាន ទីផ្សារសកល ដែលដឹកនាំដោយសហរដ្ឋ អាមេរិក និងប្រាក់ដុល្លារ។ ដំណើរការពិតប្រាកដនៃប្រព័ន្ធមួយនេះ នឹងត្រូវកំណត់ តាមក្រោយ ហើយផែនការមួយនេះ បាន ធ្វើឲ្យសហរដ្ឋអាមេរិក ខឹងសម្បាយ៉ាង ខ្លាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា លោក មានការរង្គាសចិត្តជាខ្លាំង និងខកចិត្ត ចិត្តជាខ្លាំង ពេលទទួលបានដំណឹងថា ភាគីសេសសល់នៅក្នុងកិច្ចព្រមព្រៀង អុីរ៉ង់ ប្រកាសថា ពួកគេនឹងបង្កើតឲ្យមានប្រព័ន្ធទូទាត់ពិសេស ដើម្បីឆ្លងផុតទណ្ឌ កម្មអាមេរិក បែបនេះ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចន ប៊ូលតុន បានព្រមានក្រុមមេដឹក នាំអុីរ៉ង់ថា នឹងមាន “កំហឹងយ៉ាងខ្លាំងក្លា” បើសិនជាអុីរ៉ង់ ធ្វើឲ្យប៉ះពាល់ដល់សហ រដ្ឋអាមេរិក ពលរដ្ឋ ឬប្រទេសសម្ពន្ធមិត្ត របស់ពួកគេ។
សេចក្តីអធិប្បាយរបស់លោក ប៊ូលតុន បានកើតមានឡើងនៅរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលលោកប្រធា នាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ អុីរ៉ង់ ថាកំពុងសាបព្រោះ “ភាពវឹកវរ ការ ស្លាប់ និងការបំផ្លិចបំផ្លាញ” នៅទូទាំង តំបន់មជ្ឈិមបូព៌ា។
ដោយឡែក ប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រូហានី បានឆ្លើយតបវិញ ជាមួយ នឹងការរិះគន់ចំៗ មកលើរដ្ឋបាលរបស់ លោក ត្រាំ ថាកំពុងចងអាឃាតពួកគេ។
គួរឲ្យដឹងថា កាលពីពេលថ្មីៗកន្លង មកនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌ កម្មសាជាថ្មីមកលើអុីរ៉ង់ ក្រោយការចាក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥។
កិច្ចព្រមព្រៀងនេះ ដែលចរចាឡើង ដោយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមើលឃើញអុីរ៉ង់ ដាក់កំហិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការដោះដូរ នឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេស ម្ចាស់ហត្ថលេខី នៅតែឈរខាងកិច្ចព្រម ព្រៀងមួយនេះ។ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី បាននិយាយថា ពួកគេនឹងបង្កើតឲ្យមានប្រព័ន្ធទូទាត់ការចំណាយថ្មី ដើម្បីបន្តមុខជំនួញជាមួយអុីរ៉ង់ និងដើម្បីឆ្លងផុតទណ្ឌកម្មសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េផូ បានថ្កោលទោសដល់ផែន ការមួយនេះ ដោយបានចាត់ទុកវាស្ថិតនៅក្នុងចំណោម “វិធានការខូចប្រយោជន៍ បំផុត”។
លោក ប៊ូលតុន បាននិយាយថា “របប ឃាតកម្ម” របស់ “ក្រុមអ៊ិស្លាម នៅតេអេ រ៉ង់” នឹងប្រឈមជាមួយផលវិបាកធ្ងន់ធ្ងរបំផុត បើសិនជាពួកគេបន្តនិយាយ “កុហក បោកប្រាស់ និងបំភាន់ភ្នែក”។
លោក ប៊ូលតុន ដែលជាអតីតប្រេសិតពិសេសសហរដ្ឋអាមេរិក ប្រចាំនៅអង្គការ សហប្រជាជាតិ បានថ្លែងបែបនេះ អំឡុងសន្និសីទកាសែតប្រឆាំងនឹងអុីរ៉ង់ នៅទីក្រុង ញូវយ៉ក កាលពីថ្ងៃអង្គារ។
លោកបានបញ្ជាក់ថា “បើសិនជាអ្នក ប្រឆាំងនឹងពួកយើង ប្រទេសសម្ពន្ធមិត្ត របស់ពួកយើង បើសិនជាអ្នកធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរបស់ពួកយើង នឹងមាននូវកំហឹងខ្លាំងបំផុតយ៉ាងពិតប្រាកដមួយ”។
លោក ប៊ូលតុន ដែលធ្លាប់ជំទាស់ ចំពោះវិធានការយោធាប្រឆាំងនឹងអុីរ៉ង់ កាលពីមុន បាននិយាយថា សហរដ្ឋ អាមេរិក នឹងស្រេកឃ្លានក្នុងការពង្រឹង ទណ្ឌកម្មសេដ្ឋកិច្ច។
ខណៈនោះដែរ លោកប្រធានាធិបតី ត្រាំ បាននិយាយការពារដល់ការសម្រេច ចិត្តរបស់លោកក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈដែលលោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ នៅឯបុរីញូវយ៉ក។
លោកបាននិយាយថា “ក្រុមមេដឹកនាំ អុីរ៉ង់ បានសាបព្រោះភាពវឹកវរ ការស្លាប់ និងការបំផ្លិចបំផ្លាញ”។
លោកបន្តថា “ពួកគេមិនបានគោរព ប្រទេសជិតខាង ឬព្រំដែនរបស់ពួកគេ ឬសិទ្ធិអធិបតេយ្យភាពទឹកដីរបស់ប្រទេសនីមួយៗនោះទេ តែផ្ទុយទៅវិញ ក្រុមមេដឹក នាំអុីរ៉ង់ បានប្លន់យកធនធានប្រទេស ទាំងនោះ ដើម្បីមានបានខ្លួនឯង និងធ្វើឲ្យ រីករាលដាលភាពហិចហោចនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឆ្ងាយៗពីនោះ”។
លោក ត្រាំ មានការជឿជាក់ថា សម្ពាធ សេដ្ឋកិច្ចថ្មី នឹងបង្ខំឲ្យអុីរ៉ង់ យល់ព្រមវិលត្រឡប់មករកតុចរចាលើកិច្ចព្រមព្រៀងថ្មីវិញ។
សូមបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ លោក ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាអុីរ៉ង់ និងការហាមប្រាមអាវុធ នុយក្លេអ៊ែរ។
លោក រូហានី បាននិយាយថា ការជជែក ដេញដោល គួរតែចាប់ផ្តើមនៅដំណាច់ការគំរាមកំហែង ហើយនិងអ្វីដែលលោកបាន ចាត់ទុកថា ជា “ទណ្ឌកម្មមិនត្រឹមត្រូវ” ដោយលោកបានបញ្ជាក់ថា គ្មានប្រទេស ណាមួយ អាចប្រើកម្លាំងបង្ខំគេឲ្យចូលរួម តុចរចាបាននោះឡើយ។
លោកបាននិយាយនៅទីក្រុងញូវយ៉ក ថា ការយល់ដឹងពីទំនាក់ទំនងអន្តរជាតិ របស់សហរដ្ឋអាមេរិក គឺជាភាពផ្តាច់ការ។
អុីរ៉ង់ បានចោទប្រកាន់លោក ត្រាំ ថា “កំពុងធ្វើសង្រ្គាមចិត្តសាស្រ្ត” ជាមួយនឹង ខ្លួនឯង ហើយពួកគេបានច្រានចោលទាំងស្រុងនូវរាល់ការជាប់ពាក់ព័ន្ធណាមួយនឹងអំពើភេរវកម្ម។ ពួកគេបាននិយាយយ៉ាង ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺក្នុងបុព្វហេតុសន្តិភាពតែប៉ុណ្ណោះ។
កាលពីខែសីហាកន្លងទៅ សហរដ្ឋ អាមេរិក បានដាក់ទណ្ឌកម្មឡើងវិញ ដោយមានគោលដៅមកលើការទិញប្រាក់ដុល្លារអាមេរិក របស់អុីរ៉ង់ ពាណិជ្ជកម្មអុីរ៉ង់ លើមាស និងលោហធាតុមានតម្លៃជាច្រើន ទៀត ព្រមទាំងវិស័យរថយន្តផងដែរ។ ការនេះ បានធ្វើឲ្យតម្លៃរូបិយប័ណ្ណអុីរ៉ង់ រងការប៉ះទង្គិចយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់អាមេរិក។
នៅខែវិច្ឆិកាខាងមុខនេះ ជុំទី២នៃទណ្ឌ កម្មអាមេរិក នឹងចាប់ផ្តើមទៀតហើយ ដោយមានគោលដៅមកលើប្រេង និងការ ដឹកជញ្ជូនអុីរ៉ង់ ក៏ដូចជាធនាគារកណ្តាល របស់ពួកគេផងដែរ ៕ ម៉ែវ សាធី