ក្រសួងការងារ​ ស្នើរចាត់វិធានការ បទថ្មីរបស់ម៉ៅ ហាជី​ បទ “ភ្ជុំបិណ្ឌនឹកស្រុក”

ចែករំលែក៖

https://www.youtube.com/watch?v=_RkLc7lL1vE

ភ្នំពេញៈ មានការភ្ញាក់ផ្អើលជាថ្មីក្រោយពីបទចម្រៀងមួយបទ​ របស់តារាចម្រៀង​ លោក​ ម៉ៅ​ ហាជី​ បទ ភ្ជុំបិណ្ឌនឹកស្រុកត្រូវ​បានរដ្ឋមន្ត្រី​ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចេញលិខិត​ ស្នើរដល់ក្រសួងព័ត៌មាន​ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ ជួយចាត់វិធានការទប់ស្កាត់ការចែករំលែកនិងផ្សព្វផ្សាយបទចម្រៀងនេះបន្ត។ ការស្នើនេះដែរក្រោយពីបទចម្រៀងនេះមានអត្ថន័យប្រាសចាកពីគោលការណ៍ច្បាប់ឲ្យកម្មករនិយោជិកឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ សង្កេតឃើញថា​ តារាចម្រៀងជាច្រើន​ សម្រុកចេញបទចម្រៀង​ អបអរសាទរបុណ្យភ្ជុំបិណ្ឌ​ និងដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ។ ប៉ុន្តែថ្មីៗនេះស្រាប់តែ​ តារាចម្រៀង​ លោក​ ម៉ៅ​ ហាជី​ បែរជាត្រូវព្រនង់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ទៅវិញ​ ក្រោយពីលោកបាន​ ចេញបទចម្រៀងមួយបទ​ មានចំណងជើងថា​ ភ្ជុំបិណ្ឌនឹកស្រុក”។

យោងតាមលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចុះហត្ថលេខាដោយ​ រដ្ឋមន្ត្រីក្រសួងការងារ​ លោក អ៊ិត​ សំហេង​ បបានស្នើឲ្យផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀងភ្ជុំបិណ្ឌនឹកស្រុកច្រៀងដោយលោកម៉ៅ ហាជី នៅផលិតកម្មថោនវ៉ុល ១២២។ ប្រតិកម្ម​ នេះចាត់ទុកអត្ថន័យខ្លឹមសារក្នុងចម្រៀង​ ប្រាសចាកពី​ គោលនយោបាយ​ របស់រាជរដ្ឋាភិបាល​ ដែលតម្រូវអោយបងប្អូននិយោជិតឈប់សម្រាក់​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០​ តម្រូវឲ្យក្រុមហ៊ុន​ រោងចក្របើកប្រាក់ខែ​ អោយទាន់បុណ្យភ្ជុំបិណ្ឌ។ ហើយបើក្នុងករណីក្រុមហ៊ុន​ រោងចក្រមិនមានលទ្ធភាព​ ត្រូវបើកអោយបាន៥០ភាគរយសម្រាប់កម្មករ​ និយោជិត​ និងមានគោលនយោបាយផ្សេងៗទៀត​ យកចិត្តទុកដាក់ជួយកម្មករ-កម្មការិនីជាច្រើនទៀត។ លោក ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើក្រសួងពាក់ព័ន្ធនឹងចាត់វិធានការផ្អាកការចាក់ផ្សាយបទចម្រៀង របស់តារាចម្រៀងម៉ៅ ហាជីដែរឬយ៉ាងណា។

កន្លងមកមានបទចម្រៀងមួយចំនួនត្រូវបានក្រសួងហាមធ្វើការចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាព្រោះតែបទទាំងនោះប្រាសចាកពីការពិត បន្ទាបតម្លៃវប្បធម៌ប្រពៃណី តម្លៃសម្គមជាដើម៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print