ពិព័រណ៍ “នារីសម័យថ្មី” ធំបំផុតនៅកម្ពុជា នឹងធ្វើចុងឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖​ព្រឹត្តិការណ៍ពិព័រសម្រាប់នារីដ៏ធំមួយឈ្មោះថានារីសម័យថ្មីនឹងត្រូវរៀបចំធ្វើចុងឆ្នាំ២០១៨នេះ ស្របពេលដែលតម្រូវការសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងអលង្ការ និងទំនិញជាច្រើនសម្រាប់នារីមានការកើនឡើងខ្លាំង។ ការបញ្ជាក់នេះធ្វើឡើងក្នុងកម្មវិធីសន្និសីទព័ត៌មានរួមគ្នាប្រកាសរៀបចំពិព័រណ៍ «នារីសម័យថ្មី (Ladies’ Fair)» ជាផ្លូវការ ដំបូង និងធំបំផុតប្រចាំឆ្នាំ២០១៨ នៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

 ថ្ងៃនេះ ក្រុមហ៊ុន 360 Ads & Event សហការជាមួយគេហទំព័រមួយចំនួន ធ្វើ ដោយមានការចូលរួមពីក្រុមហ៊ុនដៃគូសហការធំៗពីរ គឺក្រុមហ៊ុនផ្ដល់សេវាទូទាត់ឥតសាច់ប្រាក់ធំបំផុតនៅកម្ពុជា Pi Pay

កញ្ញា ដែក ដារី អ្នកគ្រប់គ្រងក្រុមហ៊ុន 360 Ads & Event ថ្លែងថា៖ នេះជាលើកដំបូងដែលកម្ពុជាយើងមានពិព័រណ៍ពិសេសបែបនេះសម្រាប់ស្រ្តី ហើយមានផលិតសម្បូរបែបសម្រាប់ស្រីៗចង់ Shopping។ យើងរៀបចំពិព័រណ៍នេះឡើងសម្រាប់ស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ២ ម៉ឺននាក់។

ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)

អ្នកស្រី សរ សុគន្ធី អ្នកគ្រប់គ្រងវិបសាយ «កញ្ញា» ថ្លែងថា យើងរីករាយដែលសហការជាមួយក្រុមហ៊ុន 360 Ads & Event ឲ្យមានពិព័រណ៍នេះឡើង។ តាមរយៈការសហការនេះ និងការផ្សព្វផ្សាយលើវិបសាយ កញ្ញា យើងបានផ្ដល់តម្លៃបន្ថែមដល់អ្នកអានរបស់យើងជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើនដល់ ៨០ភាគរយ។ កន្លងមក កញ្ញា ផ្ដល់តែព័ត៌មាន ជុំវិញរឿងពាក់ព័ន្ធស្រីៗ ជាចំណេះដឹង ជាតិចនិក ជាដំណោះស្រាយទាក់ទងនឹងជីវិតស្នេហា គ្រួសារ សម្រស់ សុខភាព ដល់អ្នកអានជាស្ត្រីរបស់យើងប៉ុណ្ណោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print