យុវជនពីរនាក់របួសធ្ងន់ខណៈបើកម៉ូតូបុករថយន្តនៅផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ: យុវជន២នាក់បើកម៉ូតូ ឌុបគ្នាយ៉ាងលឿនបានជ្រុលចង្កូតទៅបុរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលរងរបួសធ្ងន់ទាំង២នាក់ ចំណែករថយន្តបើកបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះបានកើតហេតុឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងនិងផ្លូវលេច២៦៥ ចំណុចស្តុបសំណង់(១២) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4409 ឌុបគ្នាតាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុចរថយន្តតាកូម៉ា មួយគ្រឿង មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ១៨២ទិសដៅពីលិចទៅកើតចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print