បទចម្រៀងពីភ្ជុំបិណ្ឌ របស់ សុខ ដែន និងនាយ 4Gទាក់ចិត្តយុវវ័យ

ចែករំលែក៖

https://www.youtube.com/watch?v=cENKVqf3j-E

https://www.youtube.com/watch?v=7ttDfUFYy7c

ភ្នំពេញ៖ តារាចម្រៀងជាច្រើនបានសំរុកបញ្ចេញបទចម្រៀងជាច្រើនបន្តបន្ទាប់អបអរឱកាសភ្ជុំបិណ្ឌនេះ។ ក្នុងនោះគេសង្កេតឃើញបទចម្រៀងបង្កប់ដោយអត្ថន័យជ្រាលជ្រៅពីរបទរបស់តារាក្បាច់គុណ សុខ ដែនគឺបទ”ថ្ងៃភ្ជុំក្រមុំរាំស្លុយ” និងបទរបស់តារាកំប្លែងនាយ 4G គឺបទ”យំស្តាយក្រោយ”។

ទើបនឹងបញ្ចេញបទចម្រៀងថ្មីៗបទទាំងនេះទទួលបានការសរសើរ និងចែករំលែកច្រើនក្នុងឱកាសកាន់បិណ្ឌនេះ។ ចែករំលែក និងត្រូវចិត្តអ្នកគាំទ្រព្រោះតែបទនេះបានបង្កប់ដោយអត្ថន័យអប់រំដល់យុវជន ឲ្យគោរពស្រលាញ់ ប្រពៃណីខ្មែរ និងគោរពប្រណិប័តន៍អ្នកមានគុណ។

សុខ ដែន ដែលជាម្ចាស់បទ”ថ្ងៃភ្ជុំក្រមុំរាំស្លុយ” បានបញ្ជាក់ថាបទនេះលោកទើបនឹងបញ្ចប់ការផលិតជាវីដេអូMVថ្មី និងទាន់ឱកាសភ្ជុំបិណ្ឌនេះតែម្តង។ លោកថាបទចម្រៀងនេះចង់ដាស់តឿនឲ្យយុវវ័យស្គាល់ពីតម្លៃប្រពៃណីខ្មែរពិសេសជំរុញឲ្យពួកគាត់ចូលរួមថែរក្សាចង្វាក់រាំប្រជាប្រិយខ្មែរ កុំឲ្យភ្លើតភ្លើននឹងចង្វាក់បរទេស។ លោកថាក្នុងនាមជាកូនខ្មែរគួរស្គាល់ និងចេះរាំនូវចង្វាក់ប្រជាប្រិយខ្មែរដែលដូនតាបានបន្សល់ទុក កុំឲ្យដល់ពេលដែលបាត់បង់ និងហួសពេលទើបស្តាយក្រោយនោះ។ លោកថាបទនេះបានបញ្ចេញក្រោយពីបទ”ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ”ដែលលោកចេញមុនពេលភ្ជុំបិណ្ឌនេះផងដែរ។ លោកថាបទថ្មីៗទាំងនេះនឹងអាចជួយឲ្យយុវជនខ្មែរចូលរួមរាំលេងកម្សាន្តដោយសប្បាយរីករាយក្នុងឱកាសជួបជុំថ្ងៃភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរ បទ“យំស្តាយក្រោយ”ដែលជាបទចម្រៀងថ្មី Original Song ដំបូងរបស់ នាយ 4G និង ចំរើន FT នោះក៏កំពុងតែថ្ពក់ចិត្តអ្នកស្តាប់ជាច្រើនក្រោយពីបទចម្រៀងនេះបង្កប់អត្ថន័យអប់រំខ្លាំងសម្រាប់យុវវ័យដែលភ្លើតភ្លើនភ្លេចគ្រួសារ។ កាន់តែពុះកញ្ជ្រោលក្រោយបទចម្រៀងនេះបានបញ្ចេញស្នាដៃMVទាំងមូលដែលធ្វើឲ្យទាក់ទាញខ្លាំងផ្សំដោយអត្ថន័យចាក់ចំបេះដូងយុវវ័យ។តារាចម្រៀង នាយ 4Gបានបញ្ជាក់ថា លោកពិតជាពេញចិត្ត និងរំភើបសម្រាប់ការគាំទ្រពីទស្សនិកជន។ លោកថាអ្វីដែលលោកនិងសិល្បករដទៃរួមគ្នាច្រៀង និងសម្តែងក្នុងបទចម្រៀងនេះបានធ្វើឲ្យលោក មានកម្លាំងចិត្តបន្តផលិតបទចម្រៀង និងវីដេអូថ្មីប្លែកនៅពេលខាងមុខបន្តទៀត។ លោករំពឹងថាតាមរយៈបទចម្រៀងនេះដែរ នឹងចូលរួមដាស់ស្មារតីឲ្យយុវជនជំនាន់ក្រោយភ្ញាក់រលឹកនឹកដល់អ្នកមានគុណដែលខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print