​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​​មួយ​កំប៉ុង ក្អួតចង្អោរសន្លប់ស្តូកស្តឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖   យុវជន​ម្នាក់ មាន​អាកា​រៈ​ក្អួតចង្អោរ រហូត​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិតភ្លាមៗ បន្ទាប់ពី​គេ​បាន​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​អស់​មួយ​កំប៉ុង។

ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង១០និង១៥នាទី​យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ស្រ្តីជាម្តាយយុវជន​រងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​​មួយ​កំប៉ុង ក្អួតចង្អោរសន្លប់ស្តូកស្តឹងនេះ  មានឈ្មោះ ស្រ៊ុ​ន សូ​ណា អាយុ១៧ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ក្នុងបន្ទុករបស់កាត់។

ស្ត្រី​ជាម្តាយជនរងគ្រោះរូបនេះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺក្រោយពីកូន​របស់គាត់ ត្រឡប់​មកពី​ជួយ​លក់​ពង​ទា​នៅឯ​ផ្សារ​រួចមក រូបគេ​ក៏បាន​ដើរទៅ​មើល​គេ​លេងល្បែង​ប្រជាប្រិយ​នៅឯ​វត្ត​បា​ចុង។ ប៉ុន្តែ​មិនយូរ​នោះទេ កូនប្រុស​គាត់​ក៏​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែមាន​អាកា​រៈ​ក្អួតចង្អោរ​តែម្ដង។ ភ្លាមៗនោះ គាត់​ក៏បាន​សួរ​កូន​ថា កូន​ឯង​កើត​អី? កូន​ក៏​ឆ្លើយថាខ្ញុំ​អស់កម្លាំង រកតែ​សន្លប់ហើយ​គាត់​ក៏​សួរថា ម៉េច​ចឹ​ង​កូន? ទើប​កូន​ប្រាប់ថាខ្ញុំ​មិនដឹង​ទេ មុននេះ ខ្ញុំ​បាន​ផឹក​ខា​រ៉ា​បាវ​អស់​មួយ​កំប៉ុង ស្រាប់តែ​ងងឹតមុខ រក​ដួល ទើប​គារ​ដើរម​ក​ផ្ទះ​ឲ្យ​ម៉ែ​ឯង​កោសខ្យល់​ឲ្យ​ខ្ញុំ​ហ្នឹង។ ពេលឃើញកូនខ្សោយកម្លាំង ហើយសន្លប់ស្តូកស្តឹង យ៉ាងនេះ ទើបគាត់ឲ្យបងប្អូនដឹកកូនប្រុសម្នាក់នេះទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែងដើម្បី ឲ្យគ្រូពេទ្យជួយសង្រ្គោះភ្លាមៗតែម្តងទៅ ។

ជុំវិញ​ករណីនេះគេនៅ​មិនទាន់ដឹងថា តើយុវជនរូបនេះពុលភេសជ្ជៈខារ៉ាបាវដូចការអះអាង របស់គាត់ឬយ៉ាងណានោះទេ ហើយក៏នៅមិនទាន់មាន​ការបញ្ជាក់​ពី​ស្ថាប័នជំនាញសាខា​កាំកុងត្រូលខេត្តស្ទឹងត្រែង ឬក៏​ក្រុមគ្រូពេទ្យ​ជំនាញ​នៅឡើយ​ដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print