ការប្រណាំងទូកងនៅក្នុងស្រុកកោះញែក បញ្ចប់ទៅដោយសប្បាយរីករាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា លោក ស្វាយ សំអ៊ាង អភិបាលរង ខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ដល់កីឡាករប្រណាំងទូកង ដែលទទួលបានជ័យលាភី ។

a4

ពិធីនេះប្រព្រឹត្តទៅនៅទំនប់អូរប្រង់ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីថ្នាក់ស្រុក ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកងនៅក្នុងស្រុកកោះញែក បានចាប់ផ្តើមប្រណាំងតាំងពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបូកបណ្តែតប្រទីបសំពះព្រះខែ ត្រូវនឹងថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២៦ខែវិច្ឆិកានេះ ហើយទូកដែលមកប្រណាំងមានចំនួន៦មកពីឃុំចំនួន៦នៅក្នុងស្រុកកោះញែក ។

ទូកដែលប្រណាំងទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១គឺទូកឈូលសែនជ័យបារមីអូរប្រង់ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល ជ័យលាភីចំណាត់ថ្នាក់លេខ២ទូកនាគរាជមានជ័យភូមិថ្មីមានរិទ្ធថវិកាចំនួន២០ម៉ឺនរៀល ជ័យលាភីចំណាត់ថ្នាក់លេខ៣ទូកស្រែហ៊ុយសែនជ័យបារមីកោះញែកថវិកាចំនួន១៥ម៉ឺនរៀល ចំណែកទូកដែលមិនបានទទួលជ័យលាភីក៏ទទួលបានថវិកាក្នុងមួយទូកថវិកាចំនួន១០ម៉ឺនរៀល ព្រមទាំងបន្ថែមនៅលើនេះដល់ទូកទាំង៦ទៀតមីចំនួន២កេះត្រីខចំនួន២យួរ ស្រាបៀចំនួន១កេះផងដែរ ។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករដែលមិនបានទទួលជ័យលាភី ត្រូវព្យាយាមវឹកហត្ថបន្តទៀត ពាក្យថាកីឡាតែងតែមានចាញ់មានឈ្នះ បើសិនជាយើងចាញ់ត្រូវត្រៀមលក្ខណៈនៅពេលប្រណាំងលើកក្រោយ ពីព្រោះពិធីបុណ្យអ៊ុំទូកមិនមែនមានតែម្តងនោះទេ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ព្រះសង្ឃ និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នារៀបចំពិធីប្រណាំងទូកនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា ៕​

a2

a1

a3

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print