អាមេរិកព្រមានរុស្ស៊ីថានឹងរងការវាយប្រហារប្រសិនបើរុស្ស៊ីបន្តសកម្មភាពមីស៊ីលដែលបានហាមប្រាមតាមតាមសន្ធិសញ្ញា

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី លោកស្រី Bailey Hutchison ដែលបាន ប្រកាសថា ប្រសិនបើរុស្ស៊ីនៅតែបន្តបង្កើតប្រព័ន្ធមីស៊ីល សម្ងាត់ដែលបានហាមប្រាម តាមសន្ធិសញ្ញានោះ អាមេរិក នឹងបើក ការវាយប្រហារកម្ទេច ទីតាំងមីស៊ីលទាំង នោះ មុនពេលត្រូវបានប្រើប្រាស់។

លោកស្រី Kay Bailey Hutchison តំណាង អចិន្ទ្រៃយ៍របស់អាមេរិកនៅអង្គការណាតូ បានបញ្ជាក់ថា អាមេរិកនឹងបំផ្លាញនូវអាវុធដែលរុស្ស៊ីកំពុងតែអភិវឌ្ឍ ដោយ សារតែបានបំពាន សន្ធិសញ្ញា ស្តីពីអាវុធ មីស៊ីល រយៈចម្ងាយឆ្ងាយនិងមធ្យម INF។

នៅក្នុងសន្ធិសញ្ញា INF មិនអនុញ្ញាត ឲ្យភាគីណាមួយ មានមីស៊ីលដាក់នៅទី តាំងដីគោក ដែលអាចធ្វើសកម្មភាពវាយ ប្រហារ បានចាប់ពី៥០០ដល់៥.៥០០ គីឡូម៉ែត្រ ដែលបានចុះហត្ថលេខាកាល ពីឆ្នាំ ១៩៨៧ ។ អាមេរិកនិងរុស្ស៊ីតែងតែចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានច្បាប់ខាងលើ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរលោករដ្ឋមន្រ្តីការពារជាតិអាមេរិកជីម ម៉ាត់ទីសបានបំពេញទស្សនកិច្ចក្នុងប្រទេសបារាំងនាថ្ងៃអង្គារ ទី២ តុលា។ នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីបារាំងលោកស្រី Florence Parly លោកម៉ាត់ទីសបានធានាថា អាមេរិកនឹងបង្ហាញពីការប្តេជ្ញាចិត្តដោយឥតរាថយនៅក្នុងការរួមចំណែករបស់ខ្លួនជាមួយអង្គការអូតង់។ ទន្ទឹមគ្នានេះ ប្រមុខការពារជាតិអាមេរិកក៏បានប្រាប់ឲ្យដឹងថា អាមេរិកក៏នឹងបន្តរក្សាជំនួយដល់កម្លាំងទ័ពបារាំងនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមភេរវជននៅក្នុងប្រទេសម៉ាលី។

វត្តមានលោករដ្ឋមន្រ្តីការពារជាតិអាមេរិកជីម ម៉ាត់ទីសនៅក្នុងទឹកដីបារាំងពេលនេះបានធ្វើឡើង មួយថ្ងៃមុនកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីការពារជាតិនៃអង្គការអូតង់រៀបចំក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ក្រៅពីមានជំនួបជាមួយសមភាគីបារាំងលោកស្រី Florence Parly ក្នុងទីក្រុងប៉ារីស លោកជីម ម៉ាត់ទីសក៏បានទទួលជួបដោយលោកប្រធានាធិបតីបារាំងអេមម៉ានុយអែល ម៉ាក្រុងដែរ។ លោកម៉ាត់ទីសបាន និយាយប្រាប់លោកម៉ាក្រុងថា អាមេរិកនឹងបន្តសហការយ៉ាងពេញទំហឹងជាមួយអង្គការអូតង់ និងទទួលស្គាល់ថាពេលខ្លះ ការអនុវត្តជាក់ស្តែងមិនដូចនឹងការនិយាយនោះទេ។ អ្វីដែលលោកម៉ាត់ទីសចង់និយាយធានាបារាំងនោះគឺថា អាមេរិកក្នុងនាមជាសមាជិកអូតង់ដូចបារាំងដែរនោះនឹងមិន ដកខ្លួនចេញពីអង្គការមួយនេះទេ។

គួររម្លឹកជូនថា លោកប្រធានាធិបតី ដូណាល់ ត្រាំធ្លាប់បានរិះគន់ វាយប្រហារ មិនសំចៃមាត់ជាច្រើនដងលើក្រុមប្រទេសសមាជិកអង្គការអូតង់ ពិសេសអាល្លឺម៉ង់ពីបទបានបង់វិភាគទានតិចតួចឲ្យអូតង់ ហើយបានពឹងលើអាមេរិកឲ្យជួយការពារសន្តិសុខចំពោះខ្លួន។ សូមជម្រាបជូនថា ក្នុងឆ្នាំ ២០១៤ សមាជិកអូតង់ទាំង ២៩ ប្រទេសបានព្រមព្រៀងគ្នាក្នុងការដំឡើងថវិកាយោធាឲ្យដល់ ២% នៃផលិផលសរុបក្នុងស្រុករបស់ខ្លួននៅរង្វង់ឆ្នាំ ២០២៤។

តែគិតត្រឹមឆ្នាំ ២០១៨ មានសមាជិក ចំនួន១៥ប្រទេស ក្នុងនោះមានទាំងប្រទេសអាល្លឺម៉ង់ផងបានសម្រេចដំឡើងតិចជាង ១,៤% នៃផលិតផលសរុបក្នុងស្រុក ហើយមានប្រទេសសមាជិកខ្លះបានសារភាពជាចំហថា គ្មានលទ្ធភាពសម្រេចគោលដៅដែលបានកំណត់នោះទេដោយត្រូវ បង្វែរការចំណាយនៅក្នុងវិស័យផ្សេង។ លោកស្រី Florence Parly បានគូសបញ្ជាក់ ថា « អូតង់ជាមូលដ្ឋានគ្រឹះនៃការ ការពារ សមូហភាពរបស់យើង » និងថា « សហភាពអឺរ៉ុបមិនមែនជាផ្នែកមួយនៃបញ្ហាទេ តែជា ផ្នែកមួយនៃដំណោះស្រាយ »។

បន្ទាប់មក ប្រមុខការពារជាតិបារាំងក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងទ័ពបារាំង នឹងអាមេរិកនៅក្នុងយុទ្ធនាការប្រឆាំងពួកជីហាដអង្គការរដ្ឋអ៊ិស្លាមក្នុងទឹកដីស៊ីរី ព្រមទាំងអរគុណអាមេរិក ដែលបានគាំទ្រដល់កម្លាំងទ័ពបារាំងនៅ ក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមភេរវជននៅក្នុងប្រទេសម៉ាលី។

នៅពេលនេះដែរ នៅអឺរ៉ុប កម្លាំងទ័ពអូតង់មានឧបករណ៍ការពារខ្លួនកាន់តែស្តួចស្តើង ចាប់តាំងពីលោកដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការវាយតម្លៃរបស់វិទ្យាស្ថាន កិច្ចការអន្តរជាតិ ដែលមានទីតាំងក្នុង ប្រទេសហុល្លង់។

ចាប់តាំងពីលោកដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្ព័ន្ធអាត្លង់ទិក អូតង់ មានបំពាក់ ឧបករណ៍កាន់តែតិច គឺមិនអាចគ្រប់គ្រាន់ ដើម្បីការពារ ប្រទេសសមាជិក នៅក្នុង ករណីមានការរំលោភបំពានពីខាងក្រៅនោះទេ។ នេះជាការវាយតម្លៃរបស់វិទ្យាស្ថានកិច្ចការអន្តរជាតិ ដែលតែងដើរតួជា ទីប្រឹក្សាយោបល់ ដល់រដ្ឋាភិបាលប្រទេស ហុល្លង់ (សមាជិកមួយរបស់អូតង់)។

នៅក្នុងរបាយការណ៍របស់ខ្លួន ដែល មានឈ្មោះថា អនាគតអូតង់ និងសន្តិសុខ នៅអឺរ៉ុប វិទ្យាស្ថាន កិច្ចការអន្តរជាតិ ដែល មានទីតាំងនៅទីក្រុងឡាអេ បានព្រមានថា គោលនយោបាយមិនច្បាស់លាស់ របស់ លោកដូណាល់ ត្រាំ កំពុងធ្វើឲ្យគេបារម្ភពីភាពរួបរួមគ្នា ក្នុងចំណោមប្រទេសសមា ជិកអូតង់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print