កំពង់ធំ÷ វេលាម៉ោង១៤ៈ៤០នាទីថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូឆ្លងកាត់ផ្លូវ បណ្តាលឲស្លាប់បុរសម្នាក់ ហេតុកាព៍នេះបានកើតឡើងលើកំណាត់ផ្ លូវជាតិលេខ០៦ ភូមិអង់ឃ្លាំ ឃំុប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
រថយន្តម៉ាកហៃលែនឌ័រ ពណ៌ស ផ្លាកលេខភ្នំពេញ2P.1891 បើកបរដោយឈ្មោះ ហួន. ម៉ាទីនី ភេទប្រុស អាយុ២៤ឆ្នាំ នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្ រុកស្ទោង) ។
ម៉ូតូម៉ាកហុងដាMSX ពណ៌ស ខ្មៅ ផ្លាកលេខកំពង់ធំ1J.7572 បើកបរដោយឈ្មោះ រី.ធារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែ ងកើតហេតុ)(មិនពាក់មួកសុវត្ថិភា ព) ។
មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូ វខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តបើកមា នល្បឿនលឿន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះ វាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្ រពៃណីនិងប្រមូលវត្ងុតាងជាមួយនិ ងមនុស្សនាំខ្លួនទៅអធិការដ្ឋា ននគរបាលស្រុកស្ទោងដើម្បីសួរនាំ ៕ប៊ុនរិទ្ធី