ដេនីក្វាន់ បង្ហើបគម្រោងវះកាត់លើផ្ទៃមុខជាច្រើនផ្នែក ក្រោយពង្រីកដើមទ្រូងជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីពាក់កណ្តាលឆ្នាំនេះតារាសិចស៊ីស្រីល្បីឈ្មោះ កញ្ញា ដេនី ក្វាន់ បានបញ្ចេញរូបថតសិចស៊ីស្រស់សោភាមួយសន្លឹកដែលធ្វើឲ្យអ្នកបានឃើញមិនសរសើរមិនបានក្រោយពីនាងបានវះកាត់ពង្រីកដើមទ្រូងជាថ្មី។ តារាស្រី និងជាអ្នកជំនួញគ្រឿងសម្អាងលេចធ្លោរនេះគ្រោងនឹងធ្វើការវះកាត់ផ្នែកជាច្រើនទៀតនៅលើផ្ទៃមុខ។

    ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសលប់ចោលការដាក់បម្រាម ហាមមិនឲ្យប្រឡូកសិល្បៈរបស់តារាស្រីដេនីក្វាន់ ក្តី ក៏នាងនៅតែមិនទាន់សម្រេចចិត្តចូលប្រឡូកក្នុងការងារសិល្បៈនៅឡើយ ដោយនាងលើកហេតុផលថាមិនមានពេលវេលាសម្រាប់ការងារសិល្បៈនោះទេព្រោះតែមមាញឹកនឹងការងារមុខជំនួញ និងទុកពេលវេលាថែសម្រស់នោះ។ក្នុងអំឡុងខែឧសភា តារាស្រី ដេនី ក្វាន់ បានធ្វើការវះកាត់ដើមទ្រូងជាថ្មីក្រោយពីវះកាត់លើកដំបូងធ្វើឲ្យនាងមិនពេញចិត្ត។

តារាស្រីរូបនេះបានទម្លាយពីគម្រោងធ្វើការវះកាត់ជាច្រើនផ្នែកនៃផ្ទៃមុខដូចជា វះកាត់ច្រមុះ កាត់ស្លាប់ច្រមុះ វះកាត់បបូរមាត់ វះកាត់ចង្ការ  និងវះកាត់ត្របកភ្នែកជាដើម។ នាងថាបានត្រៀមខ្លួនឈឺជាស្រេច ដែលធ្វើឲ្យនាងខកខានក្នុងការផ្សាយផ្ទាល់លក់ទំនិញតាមOnline មិនតិចជាង២សប្តាហ៍ទេ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវតែទ្រាំព្រោះចង់ស្អាត។

កន្លងមកនាងធ្លាប់បានលើកឡើងដែរថា នាងមិនបានខ្វល់នឹងពាក្យរិះគន់ថានាងឆ្កួតនឹងសម្រស់ខ្លួនឯងទេ សំខាន់នាងពេញចិត្តនិងរូបសម្រស់នេះបើទោះបីជាកើតចេញពីចុងកាំបិទរបស់អ្នកជំនាញកែសម្ផស្សក្តី ហើយនឹងបន្តបំពេញ និងកែកុននូវចំណុចខ្វះខាតជាច្រើនផ្នែកទៀត។

នាងថាមនុស្សមុន និងក្រោយគង់តែសម្លាប់ទោះសម្រស់មិនស្ថិតស្ថេរប៉ុន្តែនាងចង់បានភាពស្រស់ស្អាតដែរ ប៉ុន្តែនាងស្នើកុំឲ្យមានការប្រមាថជីវិតអ្នកដទៃ។ នាងថាអ្នកមិនស្អាតគួរតែជួយលើកទឹកចិត្តដោយក្តីអាណិត ហើយអ្នកស្រស់ស្អាតដោយសារការកែសម្រស់ក៏គួរតែទទួលបានការសរសើរ ដែលពួកគេត្រូវចំណាយធនធាន ប្រឈមការឈឺចាប់ ដូចនេះនាងបានស្នើអ្នកដែលមានរូបសម្រស់ស្អាតកុំដៀលអ្នកដទៃដែលមិនស្អាត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print