ម្ចាស់សំនៀង៣ភាសា តារា ពេជ្រ បញ្ចេញបទចម្រៀងOriginal Song  ទីពីរ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង តារាពេជ្រ ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីលោកបានបញ្ចេញ បទចម្រៀង Original Song  លើកដំបូងកាលពីដើមឆ្នាំ២០១៨។ មិនទុកយូរតារាចម្រៀងសំនៀង៣ភាសារូបនេះបានបញ្ចេញស្នាដៃបទ ចម្រៀងថ្មីគឺបទ”នឹក” បន្ទាប់ពីបទមួយនេះទទួលបានការកោតសរសើរខ្លាំងពីរៀមច្បងសិល្បៈ។

    អតីតសិស្សសាលាមធ្យមសិល្បៈ ធ្លាប់បានបង្ហាញមុខលើវេទីការសិល្បៈជាច្រើន ដោយទទួលបានការពេញចិត្ត នឹងទឹកដមសំនៀងពិរោះរណ្តំថ្នមគួរឲ្យចង់ស្តាប់ទាំងបទភាសាខ្មែរ អង់គ្លេស និងថៃ។ ធ្លាប់បំពេញចិត្តអ្នកគាំទ្រ តារាវ័យក្មេងរូបនេះបានបញ្ចេញស្នាដៃបទចម្រៀង ថ្មីរបស់ខ្លួនលើកដំបូងមានចំណងជើងថា មិនជឿស្រលាញ់សិនមើលដែលទទទួលបានការគាំទ្រច្រើន។ បទថ្មីបែបមនោសញ្ចេតនាអន្ទងអារម្មណ៍អ្នកស្តាប់ថ្មីមួយគឺបទ”នឹក” ដែលទើបនឹងបញ្ចេញថ្មីៗនេះក៏កំពុងទាញអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀងផងដែរ។

តារារូបនេះលើកឡើងថា បទ”នឹក”គឺជាបទ ចម្រៀង Original Song ដែលលោកធ្លាប់បានយកទៅប្រឡងក្នុងកម្មវីធីប្រកួតចម្រៀង  The Melody របស់ទូរទស្សន៍ បាយ័នកាលពីពេលកន្លងទៅ និងទទួលបានការកោតសរសើរខ្លាំងពីគណកម្មការប្រកួតថាជាបទដែលបង្កប់ដោយអត្ថន័យពិរោះរណ្តំចិត្ត។

លោកថាបទនេះនិពន្ធ បទភ្លេងដោយ លោក តុំ សារ៉ាដេត  និងទំនុកច្រៀងដោយ លោក Saradat Sok ដែលរៀបរាប់អំពីចិត្តនឹករលឹកទៅកាន់មនុស្សជាទីស្រលាញ់ក្រោយបែកគ្នាមួយរយៈ។

លោកបញ្ហាញពីជំនឿជាក់ ថាបទចម្រៀងមួយនេះនឹងទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រ ហើយក៏ជាទុនសម្រាប់បន្តការធ្វើដំណើរនៅលើការងារសិល្បៈបន្តទៀតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print