រថយន្តឡិចស៊ីសRX300បុករថយន្ត៤គ្រឿងតកន្ទុយគ្នាបង្កអោយស្ទុះចរាចរណ៍រាប់ម៉ោងនៅផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែរថយន្តឡិចស៊ីសRX300មួយគ្រឿងដោយម្ចាស់ច្រលំជាន់ហ្គាក៏ជ្រុលបុកតកន្តុយគ្នាចំនួន៤គ្រឿងទៀត ខណៈពេលផ្លូវកំពុងតែស្ទះចរាចរណ៍ បណ្តាលអោយរងការខូចខាត និងរិតតែស្ទះចរាចរណ៍រាប់ម៉ោងផងដែរ ។

IMG_9788

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ នៅ​ខា​ង​លិ​ច​​រង្វង់មូលចោមចៅ​ ភូមិថ្នល់បំបែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនៅចំណុចរង្វង់មូលចោមចៅដោយសារបងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅមើលការបង្គុំតន្ត្រីនិងពិធីបុណ្យអុំទូកធ្វើអោយមានការកកស្ទះចរា​ចរណ៍តាំងពី​ម៉ោង៦ព្រលប់រហូតដល់ម៉ោង​៩យប់។ ខណះកំពុងស្ទុះនោះ ស្រាប់តែមានរថយន្ត​មួយគ្រឿង​ម៉ា​ក​ឡិចស៊ីស RX300 ​ពណ៌ស្ករពាក់ស្លាក់លេខភ្នំពេញ2AA-3815​ ក៏បានច្រឡំជាន់ហ្គាថាជាហ្រ្វាំងជ្រុលទៅ​បុករថយន្តរ៉េវហ្វ័រ ពណ៌ខ្មៅ​ពាក់​ស្លា​ក​លេខភ្នំពេញ2T-4923​ដែលបើកសន្សិមៗនៅខាងមុខនិងរុញទៅបុករថយន្ត៣គ្រឿងទៀតដោយមានរថយន្តហ្វ័រធឺន័រ ​ពណ៌ស្លែពាក់ស្លាក់ភ្នំពេញ2D-1546​ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករពាក់ស្លាកភ្នំពេញ2G-6217 និងរថ​យ​ន្តហ្វត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AC-2656បណ្តាលឲ្យរថយន្ដទាំង៥គ្រឿងរងការខូច​ខាត តែមិនមានអ្នករងរបួសទេ និងរិតធ្វើអោយមានការកកស្ទុះចរាចរណ៍រាប់ម៉ោងផងដែរ ។

​​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្តទាំង៥គ្រឿងទៅខាង​ ដើម្បីសម្រួលចរាចរណ៍ ។ បន្ទាប់មកម្ចាស់រថយន្តបង្កទទួលខុសត្រូវធានាសងគ្រប់រថយន្តដែលរងការខូចខាត ទាំង៤គ្រឿងសរុបទាំងអស់ 1050ដុល្លារបញ្ចប់រឿង ៕

IMG_9787

IMG_9789

IMG_9785

IMG_9786

...

ដោយ៖ សុខា​សែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print