ខេត្តបន្ទាយមានជ័យ​មនុស្ស​ស្លាប់​១៤៧​នាក់​ រង​របួសធ្ងន់​និង​ស្រាល​៤៤០​នាក់​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១៤៧​នាក់​បាន​ស្លាប់​និង​៤៤០​នាក់​ទៀត​ទទួល​រង​របួសធ្ងន់​ និង​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ​២០១៥​ដែល​បាន​កើតឡើង​សរុប​ចំនួន​២៨៨​ករណី​ ។​

abc

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥​ ត្រូវ​គេ​មើលឃើញ​មានការ​ថយ​ចុះ​ចំនួន​១៨​ករណី​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៤​ កើតឡើង​ចំនួន​៣០៦​ករណី​ ។​ គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥​ មានការ​ថយ​ចុះ​ពិតមែន​ ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​និង​រង​របួសធ្ងន់​ស្រាល​មានការ​កើនឡើង​ទៅ​វិញ​ដោយ​អ្នកចូលរួម​គ្រោះថ្នាក​ចរាចរណ៍​កើត​ឡើងជា​ក្រុមៗ​ ។​

នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរ​ ណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បង្ហាញ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ ​។​

​លោក​វរ​ស​នី​យ៍​ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា​បង្ក​ឡើង​ភាគច្រើន​ផ្តើម​ចេញ​ ពី​អ្នក​បើ​បរ​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​។​បង្ក​ដោយ​កត្តា​មនុស្ស​ចំនួន​២៨០​ករណី​ បង្ក​ដោយ​កត្តា​យានយន្ត​៦​ករណី​ កត្តា​អាកាសធាតុ​១​ករណី​ និង​កត្តា​ផ្លូវ​១​ករណី​។​ករណី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ជនសង្ស័យ​ចំនួន​១១​នាក់​ជា​អ្នកបើកបរ​បង្កហេតុ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរ​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​រួច​ហើយ​ផង​ដែរ​ ។​

​លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ជុំវិញ​បញ្ហា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ កន្លង​មក​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​ទិស​ដៅ​ផែនការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ កម្លាំង​នគរបាល​ចរាចរ​ បាន​ប្រើប្រាស់​នូវ​វិធានការ​បង្កា​ទប់ស្កាត់​ដូច​ជា​ ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និង​សិស្ស​និស្សិត​ នៅ​តាម​សាលារៀន​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ចេះ​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហើយ​ឱ្យ​នាំ​គ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ​ទប់ស្កាត់​ និង​បញ្ចៀស​នូវ​ការ​រង​គ្រោះ​បាត់បង់​ជីវិត​និង​ទទួល​រង​បួស​ដោយ​ការ​ប្រ​ផ្សេង​ពី​បញ្ហា​ថ្នាក់​ចរាចរណ៍​។​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​គិត​ជា​មធ្យម​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​គេ​មើលឃើញ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ពី​៥​ទៅ​៦​នាក់​ក្នុង​១​ថ្ងៃ​។​មិនតែប៉ុណ្ណោះ​កម្លាំង​នគរបាល​ចរាចរ​បាន​រិ​ត​បណ្តឹង​នូវ​ការ​ត្រួត​ពិ​ត្យ​តាម​ដងផ្លូវ​នោះ​ផង​ដែរ​ ។​

​ទន្ទឹម​នោះ​លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​ម​ គឺ​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ ៕

abc (1)

abc (3)

abc (2)

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print