ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោ ធិ៍សែនជ័យបានបញ្ជូនខ្លួនជនសង្ស័ យចំនួន២នាក់ ដែលជាមុខសញ្ញាវាយប្ លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំ ពេញទៅកាត់សាលាដំបូងដើម្បីចាត់កា រតាមនិតិវិធី បន្ទាប់ពីពួក គេវាយប្លន់យកម៉ូតូពី ជនរងគ្រោះកាលពីជិត១ខែមុន។
ជនសង្ស័យទី១ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ។ និងទី២.ឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំនិង ម៉ូតូដែលជនសង្ស័យនោះម៉ាក់HONDA, C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មិនចាំស្លា កលេខនិងទូរស័ព្ទម៉ាកអាហ្វូនមួ យគ្រឿង ។
លោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែ នជ័យ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅយប់រំ លងអធ្រាតវេលាម៉ោង១២៖៣០នាទីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះរួមជា មួយមិត្តភក្កិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿងធ្វើដំណើរចេ ញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវ៉េងស្រេងកាត់តា មរង្វង់មូលចោមចៅមកតាមផ្លូវជាតិ លេខ ៣ មកដល់ត្រង់ចំណុចការដ្ឋានជួសជុ លរថយន្តមួយកន្លែងក្នុងភូមិព្រៃ កី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៨នា ក់ជិះម៉ូតូ៤គ្រឿងហើយពេលនោះជនសង្ ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ ២០១៦ ជិះគៀម៉ូតូជនគ្រោះរួចយកមួកសុវត្ ថិភាពវាយទៅលើក្បាលជនរងគ្រោះបណ្ ដាលឲ្យជនរងគ្រោះរេចង្កូតដួលចូ លប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា កាប់វាអោយងាប់ បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេ ញទៅទិសខាងត្បូងបាត់ស្រមោលតែម្ តង។
លោក យឹម សារ៉ាន់ អធិការរូបនេះបានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនី យ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។ ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័ យបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ទើបកម្លាំងរបស់លោ កឈនដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់និងបក្ខពួក៦នា
ក់ផ្សេងទៀតកំពុងរត់គេចខ្លួន ៕ សុខាសែនជ័យ