បុគ្គលិកអគ្គិសនីភ្លាត់ស្នៀតតខ្សែភ្លើងឆក់ត្រី ឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖  ​បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​ស្លាប់ ខណ:ដែល​ត​ខ្សែភ្លើង​ឆក់​ត្រី​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨ នៅភូមិ​- ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យិន វ​ន្នី ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក​បណ្តាញ​អគ្គិសនី សាខា​ឃុំ​គោខ្ចក មាន​ទីលំនៅ​ភូមិ​គោខ្ចក ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក។

សាក្សីបានប្រាប់សមត្ថកិច្ចជំនាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើង តបណ្តាញអគ្គិសនីចេញពីផ្ទះរបស់ខ្លួនទៅក្រោយផ្ទះចម្ងាយប្រមាណជិត៥០ម៉ែត្រដើម្បីឆក់ ត្រីយកមកធ្វើម្ហូប។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែជនរងគ្រោះកាន់ប៉ះចំតំណខ្សែភ្លើង បណ្តាលឲ្យចរន្តអគ្គិសនីឆក់ដួលក្នុងទឹកស្រែបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយខ្សែភ្លើងឆក់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print