នគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនចោរប្លន់២នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញទៅកាត់សាលាដំបូងដើម្បីចាត់ការតាមនិតិវិធី  បន្ទាប់ពីពួក គេវាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីជិត១ខែមុន។
ជនសង្ស័យទី១ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ។  និងទី២.ឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំនិង ម៉ូតូដែលជនសង្ស័យនោះម៉ាក់HONDA, C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មិនចាំស្លាកលេខនិងទូរស័ព្ទម៉ាកអាហ្វូនមួយគ្រឿង ។
លោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា​ ហេតុការណ៍​នេះបានកើតឡើងនៅយប់រំលងអធ្រាតវេលាម៉ោង១២៖៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះរួមជាមួយមិត្តភក្កិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿងធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវ៉េងស្រេងកាត់តាមរង្វង់មូលចោមចៅមកតាមផ្លូវជាតិលេខ ៣ មកដល់ត្រង់ចំណុចការដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៨នាក់ជិះម៉ូតូ៤គ្រឿងហើយពេលនោះជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ ២០១៦ ជិះគៀម៉ូតូជនគ្រោះរួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា កាប់វាអោយងាប់ បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។
លោក យឹម សារ៉ាន់ អធិការរូបនេះបានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។ ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ទើបកម្លាំងរបស់លោកឈនដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់និងបក្ខពួក៦នា
ក់ផ្សេងទៀតកំពុងរត់គេចខ្លួន ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print