ប្រញាប់ទៅធ្វើការជិះម៉ូតូមិនប្រយ័ត្នបុកគោឆ្លងថ្នល់របួសធ្ងន់២នាក់ នៅស្រុកព្រះស្តេចខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ដោយសារជិះម៉ូតូប្រញាប់ទៅធ្វើការនៅភ្នំពេញមិនប្រយ័ត្នក៏ត្រូវសត្វគោរជាច្រើនក្បាលបោលបុកលើកំណាត់ផ្លូវជាតិលេខ១ ។

20151126_080054

កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខាងលិចវិទ្យាល័យហ៊ុនសែនតាគោក នៅភូមិខ្វិត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពពីឈ្មោះសំសារ៉ា អាយុ២៣ឆ្នាំមានទៅលំនៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រូវជាប្រពន្ធបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុរូបនាងនិងប្ដីឈ្មោះអ៊ឹមសីហា អាយុ២៤ឆ្នាំបានមកលេងកូននៅឯស្រុកកំណើតខេត្តស្វាយរៀងពេលសំរាកក្នុងថ្ងៃពិធីបុណ្យអុំទូកសំពះព្រះខែរយៈពេល៣ថ្ងៃ ។

ប្រភពបន្តថា ក្រោយមកមេការក៏បានទូរស័ព្ទហៅប្ដីប្រញាប់ទៅធ្វើកានៅភ្នំពេញវិញព្រោះគ្មានអ្នកបើករថយន្តបន្ទាប់មករូបនាងនិងប្ដីក៏រៀបចំខ្លួននិងយកអង្ករមួយបាវដាក់លើម៉ូតូ ។ លុះបើកមកដល់ពាក់កណ្ដាលផ្លូវក៏បុកនិងសត្វគោជាច្រើនក្បាលដែលឆ្លងកាត់លើផ្លូវជាតិលេខ១យ៉ាងពេញទំហឹងបណ្ដាលអោយរូបនាងនិងប្ដីដួលត្រឡប់ត្រឡិនសន្លប់ស្ដូកស្ដឹងតែម្ដងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍និងហៅរថយន្តសាមុយដឹកមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិត ។ចំពោះម្ចាស់គោដែលបណ្ដែតបណ្ដោយអោយសត្វគោរដែលឆ្លងកាត់ថ្នល់ជាតិបង្កអោយមានគ្រោះថ្នាក់ចរាចរណ៏នេះមិនហ៊ានចេញមុខមកដោះស្រាយចំពោះសមត្ថកិច្ចមូលដ្ឋានអ្វីនោះទេ ៕

20151126_080046

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print