រថយន្តតាកូម៉ាបើកលឿនជ្រុលបុករថយន្តកូរ៉េគៀបមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តតាកូម៉ាមួយគ្រឿង បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ  ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ស៣នាក់ ស្រី២នាក់ រងរបួសធ្ងន់។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក តាកូម៉ា​ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ីន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខាងក្រោយ ច្រើននាក់ទៀតមិនមានរងរបួសឡើយ  ។
 ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕​​សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print