ភ្នំពេញ ៖ រថយន្តតាកូម៉ាមួយគ្រឿង បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ ស៣នាក់ ស្រី២នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្ យដឹងថា រថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិ ញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ីន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខា ងក្រោយ ច្រើននាក់ទៀតមិនមានរងរបួសឡើយ ។
ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្ គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុ មៈ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះ មកដល់ចំណុចកើតហេតុធ្វើការវាស់វែ ងយកទៅរក្សាទុកនៅអធិការដ្ឋា ននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះ ស្រាយតាមច្បាប់៕សុខាសែនជ័យ