រថយន្ដម៉ាកHiGHLANDER បត់មិនប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកសុិនទ្រីបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

      ភ្នំពេញ៖ រថយន្ដម៉ាកHiGHLANDER បើកបត់មិនប្រយ័ត្នក៏ត្រូវរថយន្ដសុិនទ្រីបុកពីចំហៀនបណ្ដាលឲ្យរងការខូចខាតផ្នែកពីចំហៀនយ៉ាងដំណំ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧  ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ដសុិនទ្រីពណ៌លឿង បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើង ពេលដល់ចំណុចកើតហេតុក៏បានចុះមកទិញទឹកផឹកខណះនោះក៏មានរថយន្ដទំនើងម៉ាកHiGHLANDER ពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ 2AA-9309បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងស្របទិសគ្នាពេលដល់ផ្លូវចំណុចកើតហេតុក៏បត់មិនប្រយ័ត្ន ខណះនោះស្របពេលរថយន្ដសុិនទ្រីបើកទៅមុខហើយក៏បានបុកចំពីចំហៀនបណ្ដាលឲ្យរថយន្ដម៉ាកHiGHLANDERរងការខូចខាតផ្នែកខាងស្ដាំនៃទ្វារកព្ចាក់ ខូចខាតយ៉ាងដំណំ  ចំណែកឯភាគីទាំងពីរគ្មានរងរបួសទេ
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុហើយបានសម្រួលភាគីទាំងពីរឲ្យត្រូវគ្នា ដោយខាងរថយន្ដម៉ាកសុិនទ្រីបានសងសំណងទៅរថយន្ដម៉ាកHiGHLANDER ចំនួន150$ ដើម្បីបព្ចាប់រឿងនៅនិងកន្លែង៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print