តូចចិត្តបុរសម្នាក់គិតខ្លីចងកសម្លាប់ខ្លួនខឹងប្រពន្ឋសុំលែង

ចែករំលែក៖

ប៉ោយប៉ែត៖បុរសម្នាក់សម្រេចចិត្តគិតខ្លីចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងព្រោះប្រពន្ធសុំលែមិនចង់ឲ្យប្តីផឹក។ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០១៨ ឋិតនៅក្នុងភូមិមិត្តសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័ត។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថាជនរងគ្រោះឈ្មោះលុយចាន់ថនហៅចក់អាយុ៣២ឆ្នាំមានទីលំនៅចំណុចកើតហេតុ។ប្រពន្ធឈ្មោះធុចសុគន្ធាអាយុ២៧ឆ្នាំប្រាប់ជនរងគ្រោះចងកនិងខ្សែគោពណ៌ខៀវទៅនិងរ៉ងដាផ្ទះចំខាងលើចំណុចផ្លូវឡើងទៅឡៅតឿ។

ប្រភពថាមុនកើតហេតុជនរងគ្រោះមុនស្លាប់បានសសេរបណ្តាំចុងក្រោយមួយច្បាប់ទុកឲ្យមើលដែលបណ្តាំចុងក្រោយមួយសន្លឹកដាក់ក្នុងហោប៉ាវធ្វើឲ្យអ្នកស្រុកអាណិតស្រឡាញ់ជនរងគ្រោះគិតថាជាមនុស្សស្លូតហើយគ្រួសារមួយនេះក៌មានជីវភាពធូធាមានទាំងឡានដឹកដីដែលអ្នកស្រុកគិតថាមិនគួរជនរងគ្រោះគិតខ្លីបែបនេះឡើយ។ជនរងគ្រោះមានតែ2នាក់ម្តាយកូននិងមានកូនប្រុសស្រីតូច2នាក់ក្នុងបន្ទុក។ក្នុងបណ្តាំនោះសសេរថា”អ្នកម៉ែនិងកូនៗខ្ញុំលាហើយ!!ខ្ញុំមិនល្អធ្វើឲ្យអ្នកទាំងអស់គ្នាលំបាក”។

ប្រភពថាមុនកើតហេតុមួយថ្ងៃគឺនៅយប់ថ្ងៃទី12តុលាជនរងគ្រោះមានជម្លោះកើតឡើងប្រពន្ធសុំលែងព្រោះតែរឿងផឹកស៊ីតិចតួចលុះយប់13តុលានេះមានសម្លេងជម្លោះកើតឡើងម្តងទៀតរហូតប្ដីប្រពន្ធនិយាយគ្នាម៉ោង2ថ្ងៃកើតហេតុទើបជនរងគ្រោះសុំឡើងដេកលើឡៅតើលុះព្រឹកឡើងស្រាប់តែភ្ញាក់ផ្អើលថាជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុគេឃើញនគរបាលជំនាញផ្នែកបច្ចេកទេសនិងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យរាងកាយសពនិងធ្វើកោសល្យវិច្ច័យ។ជាលទ្ធផលសមត្ថកិច្ចប្រាប់ថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងមែនបន្ទាប់មកក៌ប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ៌៕វណ្ណា

...

​   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print