ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ទួលល្វា ប៉ុស្តិ៍អូរតាវ៉ៅ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ តាមពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ រិន វីរះ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកយ៉ែម សារិទ្ធិ អធិការក្រុងប៉ៃលិនបានឱ្យដឹថា, កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបាត់ម៉ូតូមួយគ្រឿងដោយបានទទួលតាមពាក្យបណ្ដឹងពីម្ចាស់ម៉ូតូ,បន្ទាប់មកកម្លាំងរបស់លោកក៏បានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-2201 ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការតាមដានស្រាវជ្រាវ រហូតមកទល់វេលាម៉ោង ១៣:៣០នាទី ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្វិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ដោយមានការរាយការណ៍ពីប្រជាការពារភូមិថ្មី ផ្ដល់ព័ត៍មានមក លោកវរសេនីយ៍ត្រីយ៉ែម សារិទ្ធ អធិការនគរបាក្រុងប៉ៃលិនបានដឹកនាំកម្លាំងប៉ុស្តិ៍ទួលល្វា និងប៉ុស្តិ៍អូរតាវ៉ៅ ព្រមជាមួយប្រជាការពារភូមិព្រៃមង្គល់ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាត ភន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិថ្មី សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអធិការបានបន្តថា,ការចុះឃាត់ខ្លួនជនសង្ស័យនេះ នៅចំណុចភូមិព្រៃមង្គល សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេតប៉ៃលិន រួមជាមួយម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់តែឥឡូវបានស្រាវជ្រាវរកឃើញ។ ក្រោយពីបានដឹងព័ត៍មានកម្លមាំងនគរបាលអធិការក្រុងក៏ចុះទៅខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគបាលក្រុងប៉ៃលិនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉ត