នគរបាលក្រុងម៉ាឡៃឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ទួលល្វា ប៉ុស្តិ៍អូរតាវ៉ៅ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ តាមពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ​ រិន​ វីរះ​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិថ្មី​ សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។

លោកយ៉ែម សារិទ្ធិ​ អធិការក្រុងប៉ៃលិនបានឱ្យដឹថា, កាលពីថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ មានករណីបាត់ម៉ូតូមួយគ្រឿងដោយបានទទួលតាមពាក្យបណ្ដឹងពីម្ចាស់ម៉ូតូ,បន្ទាប់មកកម្លាំងរបស់លោកក៏បានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 សេរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខប៉ៃលិន​ 1B-2201 ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ​បានធ្វើការតាមដានស្រាវជ្រាវ​​ រហូតមកទល់វេលាម៉ោង​ ១៣:៣០នាទី ថ្ងៃ​សៅរ៍​ ៤កើត​ ខែ​អស្សុជ​ ឆ្នាំ​ច​ សំរឹទ្វិស័ក ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០១៨​ ដោយមានការរាយការណ៍ពីប្រជាការពារភូមិថ្មី​ ផ្ដល់ព័ត៍មានមក លោកវរសេនីយ៍ត្រីយ៉ែម​ សារិទ្ធ​ អធិការនគរបាក្រុងប៉ៃលិនបានដឹកនាំកម្លាំងប៉ុស្តិ៍ទួលល្វា​ និងប៉ុស្តិ៍អូរតាវ៉ៅ​ ព្រមជាមួយប្រជាការពារភូមិព្រៃមង្គល់​ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ប៉ាត​ ភន​ ភេទ​ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ ធ្វើចំការ​ រស់នៅភូមិថ្មី​ សង្កាត់​ ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។

លោកអធិការបានបន្តថា,ការចុះឃាត់ខ្លួនជនសង្ស័យនេះ នៅចំណុចភូមិព្រៃមង្គល​ សង្កាត់​ អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេតប៉ៃលិន​ រួមជាមួយម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅ​បាត់តែឥឡូវបានស្រាវជ្រាវរកឃើញ។ ក្រោយពីបានដឹងព័ត៍មានកម្លមាំងនគរបាលអធិការក្រុងក៏ចុះទៅខ្លួន​បញ្ជូនទៅ​កាន់អធិការដ្ឋាននគបាលក្រុងប៉ៃលិនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស​ សារ៉ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print