រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអ៊ិចប្រេស ប្រលះគ្នាជាមួយរថយន្ដសាំងយ៉ុងបណ្ដាលស្លាប់២នាក់រថយន្ដខូចខាតទាំងសងខាង

ចែករំលែក៖

ខេត្តសៀមរាប ៖ បុកជាមួយនិងរថយន្តម៉ាកស៊ាំងយ៉ុងបណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ ៗបានកើតឡើងកាលពីវេលាម៉ោង១៨និង៣៥នាទី ថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ភូមិមឈាម ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

 សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ ដោយរថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៍លឿង ស ផ្លាកលេខភ្នំពេញ3A.1365(ដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស)(បើកបរទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះរត់(គេចខ្លួន)ក្រោយពេលកើតហេតុ ។

 រថយន្តម៉ាកស៊ាំងយ៉ុង ពណ៌ស ផ្លាកលេខភ្នំពេញ2N.1848 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ គាម.តូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ) ។ អ្នករួមដំណើរឈ្មោះ ឌិន.ចន្ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។

 មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេសបើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្តសាំងយ៉ុងមានល្បឿនលឿន ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនិងចុះវាស់វែងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរងចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print