​បុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សា​ អា​ឡា​ស្កា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំប៉ន​សុខភាព​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ បុគ្គលិក​នៅ​ម​ជ្ឈ​ មណ្ឌល​ម៉ាស្សា​ “ALASKA”​ បាន​នាំ​ គ្នា​ប្រមូលផ្ដុំ​លើក​បដា​តវ៉ា​ទាមទារ​ឱ្យ​ ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំប៉ន​ សុខភាព​ប្រចាំឆ្នាំ​ ។​

SR

​ការ​ទាមទារ​របស់​បុគ្គលិក​មជ្ឈមណ្ឌល​ ម៉ាស្សា​ “ALASKA”​ បាន​ធ្វើ​ឡើង​នៅ​*​ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​ ពុំ​មាន​ប្រើ​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ នោះ​ទេ​ បើ​ទោះបី​គេ​សង្កេត​ឃើញ​ តំណាង​សហជីព​មួយ​ចំនួន​ទៅ​ពី​រាជធានី​ភ្នំពេញ​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ​ ក៏​ដោយ​ ។​

​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ ប្រមាណ​ជាង​១០០​នាក់​ក្នុង​ដៃ​កាន់​បដា​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ប្រាក់​ឈ្នួល​របស់​ គេ​ទទួល​បាន​ត្រឹម​៦០​ដុល្លារ​ប៉ុណ្ណោះ​ ដូច្នេះ​ពួក​គេ​ទាមទារ​ឱ្យ​ថៅកែ​ផ្ដល់​ដំឡើង​ ប្រាក់​ឈ្នួល​ និង​ប្រាក់​សុខភាព​ចំនួន​១០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ។​

​បដា​ដែល​បុគ្គលិក​អ្នក​តវ៉ា​លើក​នោះ​មាន​ខ្លឹមសារ​ថា​ “​កម្មករ​ម៉ាស្សា​អា​ឡា​ ស្កា​ត្រូវ​បាន​ប្រាក់​ឈ្នួល​ធានា​ការ​រស់នៅ​សមរម្យ​”​ ។​

​បុគ្គលិក​ម្នាក់​ទៀត​ក្នុង​ចំណោម​អ្នក​ តវ៉ា​ដែរ​នោះ​ បាន​លើក​បដា​មាន​សរសេរ​ ជា​ភាសារ​អង់គ្លេស​ ភាសា​កូរ៉េ​ និង​ ភាសា​ខ្មែរ​មាន​ខ្លឹមសារ​ថា​ “​យើង​ត្រូវ​ ការ​ប្រាក់​ថែទាំ​សុខភាព​$១០០”​។​

​គួរ​បញ្ជាក់​ថា​ មជ្ឈមណ្ឌល​ម៉ាស្សា​ “ALASKA”​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ តា​ភុល​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​-​ខេត្ដ​ សៀមរាប​ ។​

​ជុំវិញ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ និង​ប្រាក់​សុខភាព​របស់​បុគ្គលិក​ម​ជ្ឈ​ មណ្ឌល​ម៉ាស្សា​ “ALASKA”​ នេះ​ដែរ​ បើ​តាម​ប្រភព​ពី​មន្ដ្រី​សាលាខេត្ដ​សៀម​ រាប​ឱ្យ​ដឹង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ បាន​ទទួលយក​សំណើ​ទាមទារ​របស់​បុ​គ្គ​ លិកខា​ង​លើ​នេះ​ហើយ​ដើម្បី​ធ្វើការ​ចរចា​ ជាមួយនឹង​ថៅកែ​មជ្ឈមណ្ឌល​ម៉ាស្សា​ មួយ​នេះ​រក​ដំណោះស្រាយ​ជូន​ដល់​បុ​គ្គ​ លិ​ក​ដែល​បាន​នាំ​គ្នា​តវ៉ា​ ។​

​ជុំវិញ​ករណី​នេះ​អ្នក​យក​ព័ត៌មាន​នគរ​ វត្ដ​មិន​អាច​រក​ការ​ពន្យល់​ពី​លោក​អភិ​ បាល​ខេត្ដសៀមរាប​បាន​ទេ​*​ នៅ​រសៀល​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គ្រា​ដែល​ ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​ និង​ប្រាក់​ សុខភាព​របស់​បុគ្គលិក​មជ្ឈមណ្ឌល​ ម៉ាស្សា​ “ALASKA”​ នេះ​បាន​ធ្វើ​ឡើង​ ជា​លើក​ដំបូង​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print