អ្នកសារព័ត៌មាន Khashoggi សញ្ជាតិ អារ៉ាប៊ីសាអ៊ូឌីត រស់នៅអាមេរិកបានបាត់ ខ្លួន កាលពីថ្ងៃទី២ខែតុលា ក្រោយពេល ធ្វើដំណើរទៅកាន់ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុង អីុស្តង់ប៊ុល ប្រទេសទួរគី ដើម្បី សុំលិខិតអាពាហ៍ពិពាហ៍។
នៅព្រឹកថ្ងៃទី ២០ខែតុលានេះ អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសទទួលស្គាល់ជា ផ្លូវការថា អ្នកសារព័ត៌មានខាងលើ ពិត ជាបានសម្លាប់នៅក្នុងបរិវេណ ស្ថានទូត នៅអីុស្តង់ប៊ុល ។នៅក្នុងសេចក្តីប្រកាស ដែលបានផ្សព្វផ្សាយតាមបណ្តាញព័ត៌ មានជាតិអារ៉ាប៊ីសាអ៊ូឌីត ការិយាល័យព្រះរាជអាជ្ញាបានបញ្ជាក់ថា លោក Jamal Khasoggi មានការឈ្លោះប្រកែកគ្នាជា មួយមនុស្សមួយចំនួនក្នុងស្ថានទូត ហើយ ការឈ្លោះប្រកែកគ្នាក្លាយទៅជាអំពើហិង្សាធ្វើឲ្យលោក Khasoggi ស្លាប់។
អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា បាន ស្រាវជ្រាវពីហេតុការណ៍ខាងលើដោយ ចាប់ខ្លួនពលរដ្ឋ អារ៉ាប៊ីសាអ៊ូឌីត១៨នាក់ ក្នុងនោះមានមន្ត្រីពីរនាក់ ត្រូវបានដកហូតតំណែង។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មានខាងលើធ្លាប់ចុះផ្សាយនូវអត្ថបទរិះគន់ដល់អារ៉ាប៊ីសាអ៊ូឌីត ដែលបានជ្រៀតជ្រែកចូលក្នុងសង្គ្រាមប្រទេស យេម៉ែន ។
ការប្រកាសទទួលស្គាល់ជាផ្លូវការនឹងធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងអាមេរិក អឺរ៉ុប និងអារ៉ាប៊ីសាអ៊ូឌីត ល្អប្រសើរឡើង វិញ ។ អាមេរិកមិនចង់ឲ្យមានទំនាស់ជា មួយប្រទេសសម្ពន្ធមិត្តដ៏សំខាន់នៅតំបន់មជ្ឈិមបូព៌ានេះឡើយ ។ មិនតែប៉ុណ្ណោះអារ៉ាប៊ីសាអ៊ូឌីត ជាអតិថិជនសំខាន់របស់អាមេរិក ក្នុងវិស័យឧស្សាហកម្មសព្វាវុធ៕ ម៉េវ សាធី