ខេត្តកំពង់ស្ពឺ៖ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើឃុំចំនួន២ របស់ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាត ។
មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ឃុំវាលពង់ ប៉ះពាល់ចំនួន២ភូមិ ក្នុងនោះ ខូចខាតមធ្យម ចំនួន៥ខ្នង និង ស្រាលចំនួន៣៥ខ្នង ។
ឃុំព្រះស្រែ ប៉ះពាល់ចំនួន២ភូមិ ក្នុងនោះ ខូចខាតធ្ងន់ធ្ងរចំនួន១ខ្នង មធ្យមចំនួន៤ខ្នង និងស្រាលចំនួន៣ខ្នង ៕
...
ដោយ៖ ចេស្តា