ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ រស់នៅ​ភូមិ​ញើ​ន​ ឃុំ​ស្តៅ​ ស្រុក​សេ​សាន្ត​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ឈូស​ឆាយ​សម្រួល​ផ្លូវ​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ រស់នៅ​ភូមិ​ ញើ​ន​ឃុំ​ស្តៅ​ស្រុក​សេ​សាន្ត​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ជួយ​ឈូស​ឆាយ​ សំរួល​ផ្លូវ​ចូល​ទៅ​ភូមិ​នេះ​ ឲ្យ​បាន​ស្រួល​ធ្វើ​ចរាចរណ៍​ និង​ដឹកនាំ​កសិផល​យក​មក​លក់​នៅ​ទីផ្សារ​ ដើម្បី​យក​ប្រាក់​កម្រៃ​ដោះស្រាយ​នឹង​ជីវភាព​គ្រួសារ​រស់នៅ​ប្រចាំ​ថ្ងៃ​ តែ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់​ស្រុក​រារាំង​ ថា​ខេត្ត​ធ្វើ​ការងារ​គ្មាន​ជូនដំណឹង​ជា​មុន​និង​គ្មាន​ច្បាប់ទំលាប់ ​។​

trd

​លោក​ សុខ​ ហោ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​នេះ​បាន​អះអាង​ថាៈ​ ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​ ដាំ​ដំណាំ​បាន​បន្តិចបន្តួច​ គ្រាន់​ចិញ្ចឹមជីវិត​ តែ​ ជួប​អកុសល​ជាង​១០​ឆ្នាំ​មក​ហើយ​ មិន​ដែល​មាន​ផ្លូវ​ចេញចូល​បាន​ស្រួល​នោះ​ ទេ​ពិបាកធ្វើ​ចរាចរណ៍​ ដោយ​ខែ​ប្រាំ​រណ្តៅ​ជ្រៅៗ​ខែ​ វស្សា​ទឹក​ដក់​ភក់​ជិះ​កង់​ម៉ូតូ​មិនកើត​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ​ណ៏​សព្វបែបយ៉ាង​ទាំង​ការ​ដឹក​កសិផល​ទៅ​លក់​ រឺ​មាន​ជំងឺ​ ឈឺ​ស្កាត់​ក៏​ពិបាកទៅ​កាន់​មន្ទី​ពេទ្យ​ ដែរ​ជួនកាល​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​តាម​ផ្លូវ​ក៏​មាន​ដែរ​ ។​

​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្រុក​ជួយ​ឈូស​ឆាយ​សំរួល​ផ្លូវ​នេះ​ឡើង​វិញ​ស្រួល​ធ្វើ​ចរាចរណ៍​ទៅ​វិញ​ទៅ​មក​ ដើម្បី​កាត់​បន្ថយ​ធ្វើ​ចរាចរណ៍​តាម​ទឹក​ ដោយ​ប្រើ​ទូក​តូចៗ​ចំណាយពេល​យូរ​អស់​ថវិការ​ច្រើន​ និង​ជួប​គ្រោះថ្នាក់​ថែម​ទៀត​ផង ​។​

​លោក​ នួ​យ​ ប៊ុ​ន​ធួ​យ​ មេឃុំ​ស្តៅ​ បាន​អះអាង​ថាៈ​ ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​នេះ​អាជ្ញាធរ​ខេត្ត​បាន​ ដាក់​គ្រឿង​ច្រក​មក​ធ្វើការ​ឈូស​ឆាយ​ម្តង​រួច​មក​ហើយ​នៅ​ស​ប្តា​ហ៍​មុន​នេះ​ តែ​លោក​ពន្លឺ​ មង្គល​អភិបាលស្រុក​សេ​សាន្ត​ បាន​ធ្វើការ​រារាំង​ក្រុមហ៊ុន​ឈូស​ឆាយ​ផ្លូវ​នេះ​ ដោយ​ចោទប្រកាន់​ថា​ខេត្ត​ធ្វើ​ការងារ​ គ្មាន​ច្បាប់ទំលាប់​ មិន​ជូនដំណឹង​ឲ្យ​ស្រុក​ដឹង​ ហើយ​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​នោះ​ប្រ​យោ​ជ​ន៏​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​វិញ​ ។​

​លោក​មេឃុំ​បញ្ជា​ក់ថាៈ​ រឿង​ការ​ឃាត់ឃាំង​គ្រឿង​ច្រក​នេះ​លោក​មិន​បានដឹង​ហេតុផល​ណាមួយ​បាន​ច្បាស់លាស់​នោះ​ទេ​បំណង​លោក​ចង់បាន​ផ្លូវ​ល្អ​ស្រួល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ ​។​

​បញ្ហា​នេះ​បើ​តាម​ប្រសា​ស​ន៏​លោក​កុ​ល​សំ​អុល​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​រឿង​នេះ​លោក​អភិបាលស្រុក​សេ​សាន្ត​ត្រូវ​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពីព្រោះ​ខេត្ត​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​កាលពី​ខែឧសភា​ធ្វើ​ផ្លូវ​នេះ​ជូន​ពួក​គាត់​ទើប​ខេត្ត​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​តែ​លោក​ស្រុក​ធ្វើការ​រារាំង​ដំណើរការ​មិន​ពេញចិត្ត​ជាមួយ​ខេត្ត​ ទំនង​ដូច​ជា​ខ្វះ​តែ​និង​ស្ក​ហើយ​ទើប​ទៅ​បង្អាក់ការងារ​ធ្វើ​ឲ្យ​ខូច​ប្រ​យោ​ជ​ន៏​ប្រជាពលរដ្ឋ​ខ្លួន​ទៅ​វិញ ​។​

​សូម​បញ្ជាក់​ថា​ផ្លូវ​នេះ​មាន​ប្រវែង​ជាង​២០​គឺ​ឡូ​ម៉ែត្រ​ចូល​ពី​ផ្លូវជាតិ​លេខ​៧​ទៅ​កាន់​ភូមិ​ញើ​ន​នៅ​ក្នុង​ឃុំ​ស្តៅ​ ស្រុក​សេ​សាន្ត​ខេត្តស្ទឹងត្រែង​ត្រូវ​ប្រជាពលរដ្ឋ​សំណូមពរ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ការ​ឈូស​ឆាយ​បាន​ផ្អាក​ដំណើរការ​ទៅ​វិញ​ ដោយ​អាជ្ញាធរ​ស្រុក​ ចោទប្រកាន់​ថា​ធ្វើ​ផ្លូវ​សម្រាប់​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​វិញ​ ៕

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print