នគរបាល​ចរាចរ​ស្រវឹងស្រា​ទាំង​ថ្ងៃ​បើករថយន្ត​ឡើង​សួនច្បារ​និង​បុក​បង្គោល​ភ្លើង

ចែករំលែក៖

​ភ្នំពេញ៖​ មន្ត្រី​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​២​នាក់​បន្ទាប់​ពី​ចេញពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​បាន​ជិះ​រថយន្ត​ឡើង​ខឿន​សួនច្បារ​បុក​រលំ​ដើម​ជ្រៃ​១​ដើម​ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ អស់​មួយ​ដើម​ទៀត​ទើប​ទៅ​មុខ​លែង​រួច​ ។​

rde

​ឧ​ប្បត្ត​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​២០១៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ក្នុងភូមិ​កៀន​ឃ្លាំង​ សង្កាត់​-​ ខណ្ឌ​ ជ្រោយចង្វា​ ។​

​សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ហ៊ី​លុ​ច្ស​ វី​ហ្គោ​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 2A​ 5979​ ជិះ​គ្នា​២​នាក់​ដែល​សុទ្ធ​ជា​មន្ត្រី​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​និង​មាន​ស្ថានភាព​ស្រវឹង​ជោកជាំ​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​ជិះ​ មក​ដល់​ចំណុច​កន្លែង​កើតហេតុ​មិនដឹង​រឿង​អី​ស្រាប់តែ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ ចែកផ្លូវ​និង​ជ្រុល​ឡើង​ទៅ​លើ​សួនច្បារ​បុក​ដើម​ជ្រៃក្រឹម​រលំ​អស់​មួយ​ដើម​ទៀត​។​បន្ទាប់​មក​រថយន្ត​មិន​ទាន់​អស់​ ល្បឿន​ក៏​បាន​ជ្រុល​ទៅ​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទើប​ទៅ​មុខ​លែង​រួច​ ។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​កើតហេតុ​រួច​ម​ន្រី្ត​នគរបាល​ចរាចរ​ទាំង​ពីរ​នាក់​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​រាង​កាយ​ស្រវឹង​ទ្រេតទ្រោត​រួច​ទូរស័ព្ទ​ហៅ​រថយន្ត​ស្ទួ​ចម​ក​ ស្ទួ​ច​យក​រថយន្ត​របស់​ពួក​គាត់​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដោយ​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ ៕​

rde (1)

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print