ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​កណ្តាលស្ទឹង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ និង​ប្រាក់​១៣.៥០០​ដុល្លារ​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​កណ្តាលស្ទឹង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ ,​ ប្រាក់​ដុល្លារ​១១.០០០​ដុល្លារ​ និង​ប្រាក់​រៀល​ចំនួន​១០​លាន​រៀល​ផង​ដែរ​ ។​

20151128001006-1

ករណី​គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៥០​នាទី​ ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្តាលស្ទឹង​ ។​

​លំនៅ​ដ្ឋា​ន​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​នេះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ មាន​ម្ចាស់​ឈ្មោះ​ សុខ​ សិរី​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ មាន​ប្រពន្ធ​ឈ្មោះ​ ឆេ​ង​ ស្រី​លាង​ អាយុ​៣៧​ឆ្នាំ​ មានកូន​១​នាក់​ស្រី​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្តាលស្ទឹង​ ។​ ម្ចាស់ផ្ទះ​បាន​អះអាង​ថា​ ករណី​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​បណ្តាល​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ ,​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ ,​ប្រាក់​ដុល្លារ​១១.០០០​ដុល្លារ​ និង​ប្រាក់​រៀល​ចំនួន​១០​លាន​រៀល​ផង​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា​ ករ​ណិ​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​បង្ក​ដោយ​ទុ​ស្សេ​ខ្សែភ្លើង​ដែល​ប្រើប្រាស់​ក្នុងផ្ទះ​ ៕​

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print