កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ចាប់ខ្លួន​បុរស​ម្នាក់​ បែក​ថ្នាំ​បង្ក​ហិង្សា

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រលប់​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​ករ​រាជ​អាវុធហត្ថ​ខណ្ឌមានជ័យ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​បាន​បង្ក​ហិង្សា​ដល់​ផ្ទះ​អ្នក​ដ៏​ទៃ​ នៅ​ចំណុច​បុរី​ម៉េ​ង​លី​ ផ្ទះ​លេខ​៤០E0​ ស្ថិត​ក្នុង​ក្រុម​១​ ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួ​នេះ​ ឈ្មោះ​ឡាំ​ លាវ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ បន្ទាប់​ពី​កម្លាំង​បាន​ទទួល​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ ជនសង្ស័យ​ខាងលើ​បាន​បែក​បែក​ថ្នាំ​ និង​បាន​ចូល​ទៅ​បង្ក​ហិង្សា​ដល់​ផ្ទះ​ខាងលើ​ បណ្ដាល​ឲ្យ​មាន​មនុស្ស​របួស​ ទើប​កម្លាំង​បាន​ចុះ​ទៅ​ដល់​ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​នឹង​កន្លែង​តែ​ម្ដង​។​

​ក្រោយ​ពី​បាន​ឃាត់​និង​សាកសួរ​មក​ កងកម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌមានជ័យ​ប្រចាំការ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ បាន​បញ្ជូន​យុវជន​បែក​ថ្នាំ​ ខាងលើ​យក​ទៅ​ កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​និ​តិ​វិធី​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print