ភ្នំពេញ ៖ ស្រ្តីម្នាក់បានទុកកាបូបក្រវាត់ ចង្កេះមួយដែលមានលុយជិត២ពាន់ដុល្ លារ នៅលើគ្រែក្បាលដំណេកក្បែរបង្អួ ចហើយត្រូវបានចោរឆ្កឹះគន្លឹះបង្ អួចរួចបើកយកកាបូបលុយនោះ បន្ទាប់មកបានគេចខ្លួនបាត់ស្រមោ ល។ខណៈនោះស្រ្តីខាងលើមិនបានស្គា ល់ចោរឡើយ ប៉ុន្តែគាត់បានអះអាងថា បានឃើញភិនភាគចោរពីក្រោយ និងបានដាក់ពាក្យបណ្ដឹងសុំឲ្ យនគរបាលជួយអន្តរាគមន៍។លុះព្រឹ កឡើងដោយផ្អែកតាមការចង្អុលបង្ហា ញពីស្រ្តីរូបនោះទើបកម្លាំងនគរបា លប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្ លួនបុរសម្នាក់នាំទៅសាកសួរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង៤និង១៥នាទីជិតភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះខាងលើឈ្មោះ សុខ ស្រីលីន អាយុ២៧ឆ្នាំមានទីលំនៅផ្លូវបេតុ ងភូមិកើតហេតុខាងលើ បាត់បង់លុយជាង១លានរៀល និង១,៤០០ដុល្លារ អត្តសញ្ញាណប័ណ្ណ ទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង។ចំណែ កជនសង្ស័យ ដែលត្រូវជនរងគ្រោះប្ដឹងចោទប្រកា ន់នោះឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ ជាកូនកំព្រាស្នាក់នៅក្នុងភូមិសា មគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុ កកាបូបលុយនៅលើគ្រែក្បាលដំណេក ក្បែរមាត់បង្អួច។លុះដល់ពេលកើតហេ តុស្រាប់តែមានជនសង្ស័យម្នាក់ចូ លទៅធ្វើសកម្មភាពឆ្កឹះគន្លឹះបង្ អួចនិងប្រើឧបករណ៍ថ្ពក់យកកាបូ បរត់គេចខ្លួន។ខណៈនោះបានជនរងគ្រោះ បានឃើញភិនភាគពីក្រោយហើយសង្ស័យទៅ លើជនសង្ស័យខាងលើទើបព្រឹកឡើងប្ដឹ ងនគរបាលឲ្យចាប់ខ្លួន។ប៉ុន្តែពេ លនាំទៅសាកសួរ ជនសង្ស័យបានបដិសេធន៍យ៉ាងដាច់ អហង្ការ ហើយក៏មានអ្នកភូមិជិត១០នាក់ទៅធា នាអះអាងថាជនសង្ស័យមិនបានប្រព្រឹ ត្តនូវអំពើចោរកម្មឡើយ៕សុខាសែនជ័ យ