ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួ យគ្រឿងធ្វើសកម្មភាពឆក់ការបូបពី នារីម្នាក់តែមិនបានសម្រេចហើយព្ យាយាមជិះម៉ូតូគេចពីប្រជាពលរដ្ ឋនៅចំណុចមុខណាហ្គា ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូ នពេញ រហូតមកដល់ចំណុចខាងក្រោយមន្ទីរពេ ទ្យរ៉ុស្សី តាមបណ្តោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមនក៏ជ្រុលបុកឃឿងផ្លូ វបណ្តាលអោយដួលហើយត្រូវនគរបាលឃា ត់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្ លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវលា ម៉ោង១២និង២០រំលងអាធ្រាត្រឈានចូ លថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨។ ជនសង្ស័យឈ្មោះសៀក សំណាង ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសាក្សីពីនគរបាលបានអោយដឹងថា មុនពេលកើតហេតុរូបគាត់កំពុងល្បា តក្នុងមូលដ្ឋានតាមដងផ្លូវលេ ខ៤៣០ នៅខាងក្រោយមន្ទីរពេទ្យរ៉ុស្ស៊ី ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS 5088 ក្នុងល្បឿនលឿនមកជ្រុលបុកឃឿនផ្លូ វបណ្តាលអោយដួលហើយភ្លាមនោះនសង្ស័ យម្នាក់បានរត់ផ្លោះរបងមន្ទីរពេ ទ្យភេចខ្លួនបាត់ទើបមានការសង្ស័ យឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួ រនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំ នប់ទឹកតែម្តង។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលបា នធ្វើការស្រាវជ្រាវទើបដឹងថា ជនសង្ស័យខាងបានធ្វើសកម្មភាពឆក់ កាបូបពីនារីម្នាក់តាមដងផ្លូវជិ តណាហ្គាតែមិនបានសម្រេចត្រូវបា នប្រជាពលរដ្ឋដេញរហូតមកដល់ក្រោ យមន្ទីរពេទ្យរ៉ុស្ស៊ីទើបជ្រុលបុ កឃឿនដួលតែម្តង។ ចំណែកជនរងគ្រោះមិនបានដាក់ពាក្ យបណ្តឹងនោះទេដោយសារតែមិនមានបាត់ បង់ទ្រព្យសម្បត្តិហើយក៏ជិះទៅបា ត់ទៅ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្ លួនបណ្តុះអាសន្ននៅប៉ុស្តិ៍នគរបា លរដ្ឋបាលទំនប់ទឹករងចាំកសាងសំណុំ រឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំកា រមនរងចាំចាត់ការបន្ត៕សុខាសែនជ័យ