បាត់ការបូបអស់លុយជិត២ពាន់ដុល្លារពេលយប់ព្រឹកឡើងប្តឹងនគរបាលឃាត់ជនសង្ស័យម្នាក់យកមកសួរនាំ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានទុកកាបូបក្រវាត់ចង្កេះមួយដែលមានលុយជិត២ពាន់ដុល្លារ នៅលើគ្រែក្បាលដំណេកក្បែរបង្អួចហើយត្រូវបានចោរឆ្កឹះគន្លឹះបង្អួចរួចបើកយកកាបូបលុយនោះ បន្ទាប់មកបានគេចខ្លួនបាត់ស្រមោល។ខណៈនោះស្រ្តីខាងលើមិនបានស្គាល់ចោរឡើយ ប៉ុន្តែគាត់បានអះអាងថា បានឃើញភិនភាគចោរ​ពីក្រោយ និងបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍។លុះព្រឹកឡើងដោយផ្អែកតាមការចង្អុលបង្ហាញពីស្រ្តីរូបនោះទើបកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនបុរសម្នាក់នាំទៅសាកសួរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីជិតភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះខាងលើឈ្មោះ សុខ ស្រីលីន អាយុ២៧ឆ្នាំមានទីលំនៅផ្លូវបេតុងភូមិកើតហេតុខាងលើ បាត់បង់​លុយជាង១លានរៀល និង១,៤០០ដុល្លារ អត្តសញ្ញាណប័ណ្ណ ទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង។ចំណែកជនសង្ស័យ ដែលត្រូវជនរងគ្រោះប្ដឹងចោទប្រកាន់នោះឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ ជាកូនកំព្រាស្នាក់នៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកកាបូបលុយនៅលើគ្រែក្បាលដំណេក ក្បែរមាត់បង្អួច។លុះដល់ពេលកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពឆ្កឹះគន្លឹះ​បង្អួចនិងប្រើឧបករណ៍ថ្ពក់យកកាបូបរត់គេចខ្លួន។ខណៈនោះបានជនរងគ្រោះបានឃើញភិនភាគពីក្រោយហើយសង្ស័យទៅលើជនសង្ស័យខាងលើទើបព្រឹកឡើងប្ដឹងនគរបាលឲ្យចាប់ខ្លួន។ប៉ុន្តែពេលនាំទៅសាកសួរ ជនសង្ស័យបានបដិសេធន៍យ៉ាងដាច់អហង្ការ ហើយក៏មានអ្នកភូមិជិត១០នាក់ទៅធានាអះអាង​ថាជនសង្ស័យមិនបានប្រព្រឹត្តនូវអំពើចោរកម្មឡើយ៕សុខាសែនជ័


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print